ព័ត៌មានជាតិ

ធ្វើបុណ្យ​ឆ្លង​ព្រះវិហារ​អាល់​ភូរ​កន​ឥស្លាម​នៅ​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង​៖​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​និង​មន្ត្រី​រា​ការ​មួយ​ចំ នួន​ក្នុង​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០ ១៤ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​ព្រះវិហារ​(​សូ​រ៉ាវ​)​អាល់​ភូរ​កន​ឥស្លាម (​កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយ​ធ្វើ​តែ​អំពើ​ល្អ​)​នៅក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។
​ ​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បានធ្វើការ​សំណេះ​សំ​
​ណា​ល​ជាមួយ​បងប្អូន​ខ្មែរឥស្លាម​ដែល​មក​ចូលរួម​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​ខា្ងលើ​នេះ​ថា​៖ បុណ្យ​ឆ្លងវិហារ​ខ្មែរឥស្លាម​នេះ​បាន​បញ្ជាក់​អោយ​ឃើញ​យ៉ាងច្បាស់​ថា​៖ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​គោលនយោបាយ​ដ៏​ល្អ​ប្រពៃ អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​គ្រប់​ពូជសាសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា គោរព​បាន​នូវ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​និន្នាកា​រនោយ​បាយឬ​ពូជសាសន៍​នោះឡើយ​។​
​ ​លោកជំទាវ​បាន​លើកឡើង​ទៀតថា​៖​កន្លង​មក​បងប្អូន​ខ្មែរ​ឥស្លាម ក៏​ធ្លាប់បាន​ចូល​បំរើ​ក្នុង​
​ជួរ​កង​ទព័ លះបង់​អាយុជីវិត​ជាមួយ​យុទ្ធជន​កម្ពុជា តស៊ូ​រំដោះទឹកដី​កម្ពុជា​ពី​ពួក​ប៉ុល​ពតរ​ហូត​បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ បច្ចុប​ន្ប​ន្ន​បងប្អូន​ខ្មែរ​ឥស្លាម​ក៏​បាន​ចូលរួម​អភិវឌ្ឃន៍​លើ​គ្រប់​វិស័យ​នៅតាម​មូលដ្ឋាន នៅលើ​ក្នុង​ទឹកដី​កម្ពុជា​។​វិស័យ​សាសនា​ទៀតសោធ​ខ្មែរ​
​ឥស្លាម​ក៏​បាន​ចូលរួម​គ្រប់​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​មាន បុណ្យចំរើនព្រះជន្ម​សម្តេចឪ សម្តេចម៉ែ​
​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្ស និង​បុណ្យ​ព្រះ​បរម​ព្រះ​រតនៈ​កោណ​ជាដើម​។​
​ ​លោក ម៉ាត់ ម៉ូត អនុប្រធាន​គណៈកម្មកាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹងថា​៖​ព្រះវិហារ​អាល់​ភូរ​កន បកប្រែ​ជា​ភាសា​ខ្មែរ​ថា « កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយ​ធ្វើ​តែ​អំពើ​ល្អ » ការចូលរួម​បុណ្យ​ឆ្លង​ព្រះវិហារ​នេះ គឺជា​ការរួម​សាមគ្គី​គ្នា​រវាង​ខ្មែរ​
​ឥស្លាម និង​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​តែ​អំពើ​ល្អ ដឹងគុណ​ដឹង​ទោស ដឹង​អ្នក​ដែល​ផ្តល់​កំណើត និង​
​អ្នក​ដែល​ជួយសង្គ្រោះ​ជីវិត អោយ​រួចផុត​ពី​វាលពិឃាត និង​គុក​ឥត​ជញ្ជាំង​របស់​ប៉ុល​ពត​។​
​ ​លោក ស៊ូ លី អាយុ​៦៨​ឆ្នាំ ជា​អ៊ី​មាំ (​សង្គ្រាច​វិហារ​ឥស្លាម )​បាន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​៖​ព្រះវិហារ​នេះ​មាន​បណ្តោយ​២២​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ បាន​ចាប់​កសាង​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១០ និង​បាន​ធ្វើ​រួចរាល់​អស់​ប្រាក់​សរុប​ចំនួន ៧៣.៥៣០​ដុល្លា ក្នុងនោះ​ប្រាក់​ជាង​៤​ម៉ឺន​ដុល្លា​ជា​ប្រាក់​របស់​អ្នកស្រុក​ចូល​រួមគ្នា​កសាង និង​ប្រាក់​ជា​៣​ម៉ឺន​ដុល្លា​ទៀត​ជា​ប្រាក់​របស់​សប្បុរសជន​ចូលរួម​កសាង និង​បាន​ធ្វើ​បុណ្យ​ឆ្លង​ដាក់​អោយ​ប្រើប្រាស់​នៅក្នុង​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៤​នេះ​។ តាម​ប្រពៃណី​សាសនា​ខ្មែរឥស្លាម​ត្រូវ​ធ្វើបុណ្យ​ឆ្លង​៣​ថ្ងៃ ក្នុងពេល​ធ្វើបុណ្យ​ឆ្លង​បរិស័ទ​ឥស្លាម​ក្នុង​ភូមិ​ត្រូវ​ដង្ហែ​ផ្កា​នំ​និង​ផ្កាប្រាក់​ចូល​ព្រះវិហារ ហើយ​នាំគ្នា​សូត្រធម៌​
​នៅ​ក្នុង​ព្រះវិហារ​ទៅ​តាម​ប្រពៃណី​សាសនា​៕
Keo Chanmony
​ ​

មតិយោបល់