ព័ត៌មានជាតិ

C​ri​s​t​i​a​n​o​ R​o​n​a​l​d​o​ អា​ចនឹ​ង​វិ​ល​ម​កលេ​ង​​​ឲ្យ​បិសា​ច​ក្រ​ហ​ម​វិ​ញ

កីឡាករ Cristiano Ronaldo នឹង​កុងត្រា​សារជាថ្មី​ជាមួយនឹងក្លិប បិសាចក្រហម Manchester United នៅរដូវកាលនេះ បន្ទាប់ពីមានព័ត៌មានជាច្រើនថា កីឡាករនេះ​នឹងចាកចេញពី Real Madrid ។​
កីឡាករ Cristiano Ronaldo ត្រូវបានគេចោទសួរ​ជាច្រើនសំនួរ អំពីអនាគត​ក្លិប​ ដែលខ្លួនត្រូវលេង បន្ទាប់ពីចាកចេញពី Real Madrid ។​
ប្រភពព័ត៌មាន The Sun បាន​ធ្វើការអះអាងថា Ronalod នឹងវិលត្រឡប់ទៅលេង ឲ្យ ពហុកីឡដ្ឋាន Old Traford វិញ ដែលជា​រឿង​មួយដ៏ភ្ញាក់ផ្អើល ។​
កីឡាករ​សញ្ជាតិព័រទុហ្គាលរូបនេះ មិនទាន់ច្រានចោល ក្នុងការចូលរួមលេង​សារជាថ្មី ឲ្យ បិសាចក្រហម ហើយ​ព័ត៌មានដែលចុះផ្សាយកន្លងមកជារឿងពិត ។ ក្នុងការផ្ទេរនេះ ត្រូវបានសន្និដ្ឋាន​ថា តម្លៃ ៧១,៥ លានផោន ប្រហែល ១១២ លានដុល្លារ​អាម៉េរិក ខណៈដែលមានព័ត៌មានថា បិសាចក្រហម ក៏ទិញ Bale ក្នុងតម្លៃ ៨០ លាន​ផោន ដែលច្រើនជាង Ronaldo ៕
ronaldo1

មតិយោបល់