ដោយសារតែបញ្ហានយោបាយជាប់គាំង ពោលគឺមិនទាន់មានភាពប្រសើរល្អមួយរយ ភាគរយនោះ ធ្វើឲ្យមានបញ្ហាជាច្រើន ជាពិសេសលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដោយមានបញ្ហានេះ បញ្ហានោះ ។ ក្នុងនោះដែរ អ្នកលេងហ្វេសប៊ុកមួយចំនួនធំ បានងាកផ្តោតមកលើបញ្ហាសុខភាព ទាក់ទងនឹងការប្រើប្រាស់ផលិតផល ជាពិសេសផលិតផល មកពីប្រទេសវៀតណាម ដោយខ្លាចជះឥទ្ធិពលខ្លាំងដល់សុខភាព ។
ក្នុងនោះដែរ អ្នកលេងហ្វេសប៊ុកម្នាក់បាន បង្ហោះរូប និងចោទជាសំនួរថា «គួរប្រើអត់វាជាផលិតផលវៀតណាម » ដោយភ្ជាប់មកជាមួយនឹងរូបភាពផលិតផល ទឹកថ្នាំដាក់ភ្នែក លាងសំអាតភ្នែក V.ROHTO ។ ទន្ទឹមជាមួយនឹងការបង្ហោះរូបដូច្នោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន មានការព្រួយបារម្ភពីសុខភាពភ្នែកខ្លួន និងអ្នកខ្លះប្រកាសថា ឈប់ប្រើវាហើយ ។
ជាមួយនឹងបញ្ហានេះដែរ អ្នកនយោបាយ ធ្លាប់បានប្រកាសកន្លងមកថា ប្រជាជនកម្ពុជាមួយភាគតូច កំពុងរើសអើងជាតិសាសន៍ បង្កបញ្ហាសល់សង្គម ៕
ព័ត៌មានជាតិ
មតិយោបល់