ព័ត៌មានជាតិ

ស្លាប់មនុស្សជាង ​៥០នាក់​ និង​របួស​ជិត ​៤០​នាក់ ​នៅ​កូឡុំប៊ី ​ដោយ​សារ​ភ្លៀង​ខ្លាំង​រអិល​បាក់ដី

កូឡុំប៊ី៖ អាជ្ញាធរបានឲ្យដឹងថា ការរអិលបាក់ដីដ៏សាហាវដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងស្ទើរតែចែកផែនដីនៅក្នុងប្រទេសកូឡុំប៊ី ​នៅថ្ងៃចន្ទ ទី១៨ ​ខែឧសភា ម្សិលមិញនេះ បានសម្លាប់​មនុស្ស ៥២នាក់ និងរបួស ៣៧នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅប្រមាណជាងម៉ោង ៣៖០០ ព្រឹកថ្ងៃទី១៨ ខែឧសភា ក្នុងទីក្រុង Salgar ចំពេលដែលប្រជាជន​កំពុងតែ​ដេក​លង់​លក់ស្រួល ដោយនៅក្នុងហេតុការណ៍មានភក់ និងកម្ទេចកំទីជាច្រើនបានហូរពេញ​តំបន់កើតហេតុណ៍ ដែលបណ្ដាលលឲ្យពិបាកក្នុងការធ្វើដំណើរ ហើយប្រព័ន្ធអគ្គិសនីភាគច្រើនត្រូវបានកាត់ផ្ដាច់។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ នៅពុំទាន់មានរបាយការណ៍បញ្ជាក់ពីផលប៉ះពាល់ និងខូចខាតឡើយ៕

Part-MVD-Mvd6685408-1-1-0


មតិយោបល់