កណ្ដាល៖ យោងតាមសំដីរបស់អាជ្ញាធរប្រចាំតំបន់បានឲ្យដឹងថា នៅវេលាប្រមាណជា ៥៖២៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥នេះ មានបុរសម្នាក់ បានលោតទឹកសម្លាប់ខ្លួនពីស្ពានត្សឹបាសា (ស្ពានអ្នកលឿង) តែបែរទៅទើរលើជើងតាងស្ពានទៅវិញ។
បើតាមសំដីអាជ្ញាធរបានឲ្យដឹងថា ជើងតាងស្ពានអ្នកលឿង ដែលបុរសលោតសម្លាប់ខ្លួនទើរនោះមានកម្ពស់ប្រមាណជា ៥ម៉ែត្រពីផ្ទៃទឹក ដូច្នេះហើយពិបាកក្នុងការចុះទៅពិនិត្យសាកសព ហើយចំណែកអត្តសញ្ញាណ និងមូលហេតុនោះនៅមិនទាន់ដឹងទេ។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងគេហើយ ដែលមានមនុស្សលោតទឹកសម្រាប់ខ្លួននៅលើស្ពានអ្នកលឿង ចាប់តាំងពីថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៕
មតិយោបល់