ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា រលកកម្ដៅ ដែលមានសីតុណ្ហភាពរហូតដល់ទៅជិត ៥០អង្សាសេ បានផ្តាច់ជីវិតប្រជាជន ឥណ្ឌារហូតដល់ទៅ ១.១១៨ នាក់ ក្នុងពេលមិនដល់មួយសប្តាហ៍។ ចាប់តាំងពីថ្ងៃចន្ទ សប្តាហ៍នេះមក អាកាសធាតុ បានឡើង កម្តៅខ្ពស់បំផុតរហូតទៅដល់ ៤៧អង្សាសេ ជាហេតុនាំមានមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយចំនួននេះអាច នឹងកើនឡើង ច្រើនបន្ថែមទៀត។ ផ្នែកឧតុនិយមឥណ្ឌា បានអះអាងថា រលក កម្តៅដ៏ខ្លាំងនេះគឺបណ្តាលមកពីខ្យល់បក់មកពីតំបន់ក្តៅបំផុតនៃខេត្ត ស៊ីនដ៍ របស់ប្រទេស ប៉ាគីស្ថាន ឆ្លងកាត់មក តាមភាគខាងជើង និង កណ្តាល នៃប្រទេសឥណ្ឌា ហើយក៏រំកិលទៅកាន់តំបន់ភាគខាងលិចថែមទៀត។ គួរបញ្ជាក់ផងដែរថា អាកាសធាតុក្តៅបែបនេះ អាចនឹងបន្តអូសបន្លាយ រយៈពេល ពីរថ្ងៃទៅមុខ ហើយវាក៏មិនទាន់ បញ្ចប់នោះដែរ ព្រោះវាអាចនឹង មានរលកកម្តៅថ្មីៗទៀត៕
Related Posts

ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូបោះពួយទៅបុករបងផ្ទះទាំងកំរោល ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ពោធិ៍សាត់ៈ បុរសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងល្បឿនលឿនដល់ផ្លូវកោងបានជ្រុលចង្កូតទៅបុករបងផ្ទះទាំងកំរោលតែម្ដង កាលពីរសៀលថ្ងៃទី៤ សីហា នេះ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ2007 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-6108 បើកបរដោយឈ្មោះ សៀន រ៉េត ភេទប្រុស…
មតិយោបល់

ភូមិមួយក្នុងខេត្តសៀមរាប នឹងមានការដាច់ភ្លើងពេញមួយព្រឹក
សៀមរាប: អគ្គិសនីសៀមរាប បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឲ្យដឹងថា អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ មតិយោបល់
មតិយោបល់
យ៉ាងហោចណាស់ភេរវករដែលសង្ស័យ ២ នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ ប្រហាររវាងកងកំលាំងសន្តិសុខឥណ្ឌូណេស៊ី
យ៉ាងហោចណាស់ភេរវករដែលសង្ស័យ ២ នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ ប្រហារ កាលពីថ្ងៃអាទិត្យរវាងកងកំលាំងសន្តិសុខឥណ្ឌូណេស៊ី និងសមាជិកក្រុមភេរវករដែលជាប់ទាក់ទងជាមួយក្រុមរដ្ឋអ៊ីស្លាម នៅក្នុងខេត្ត Sulawesi ភាគកណ្តាលប្រទេស ឥណ្ឌូនេស៊ី ។ ការបាញ់កាំភ្លើងបានផ្ទុះឡើងនៅក្នុងស្រុក Parigi Moutong ខណៈអ្នកនាំពាក្យនគរបាលខេត្ត Sulawesi លោក Didik Supranoto បាននិយាយថាជនសង្ស័យត្រូវបានគេសម្លាប់…
មតិយោបល់