ព័ត៌មានជាតិ

បែ​ក​ធ្លា​យ​​រឿ​ង​​ក្រុ​ម​ហ៊ុ​ន​​​ប្រ​មូ​ល​​​រ៉ែ​​​ថ្ម​​​​ពណ៌​​​មិន​ទា​ន់​មា​​ន​​អា​ជ្ញា​ប័ណ្ណ​​​ ​

​បាត់​ដំ​​បង​​៖ ​រឿ​ង​​​ក្រុ​​ម​ហ៊ុ​ន​​​មួ​យ​​​ដែ​ល​​​បា​ន​និ​ង​កំ​ពុ​ង​​​ប្រមូ​ល​​​រ៉ែ​​​ថ្មកែ​វ និ​ង​​​រ៉ែ​​​ថ្ម​​​ព​ណ៌​​នៅ​ក្នុ​ង​​​​ភូមិ​សា​ស្ត្រ​​​ ​ឃុំ​​​តា​​​គ្រា​ម​ ​ស្រុ​ក​​​បា​ណ​ន់​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​កំ​ពុ​ង​​​ធ្លា​យ​​​រឿ​ង​​​មិ​ន​ប្រ​ក្រតី​​​​មួ​យ​​​ដោ​យ​សា​រ​តែ​​​​កា​រ​រុ​ក​រ​ក​ ​​និង​​​​ប្រ​មូ​ល​យ​ក​​​រ៉ែ​​​ថ្ម​​​​ក្រោ​ម​​​ដី​​​​មិន​ទា​ន់​មា​ន​​​អា​ជ្ញា​ប័​ណ្ណ​​​ស្រ​ប​ច្បា​ប់​នៅ​ឡើ​​យ​ ​ប៉ុ​ន្តែ​​​គេ​​​បែ​រ​​ជា​​​បា​ន​​​បោះ​ទី​តាំ​ង​​​ ​យ៉ា​​ង​រឹ​ង​មាំ​​​ដើ​ម្បី​​​ត​ម្លើ​ង​​​គ្រឿ​ង​ច​​ក្រ​​​កែ​ច្នៃ​​​ថ្ម​​​ដ៏​​​មា​ន​​​តំ​លៃ​​​ទាំ​ងនេះ​​​នាំ​ចេ​ញ​​​ទៅ​លើ​​​​ទី​ផ្សា​រ​សេ​រី​​​​។​​​ ​គួ​រ​​​​ប​ញ្ជា​ក់​ថា​​​​ក​ន្ល​ងមក​​​អា​ជ្ញា​ធ​រ​ ​និ​ង​​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ដែ​ល​​​រ​ស់​​នៅ​​​ត្រ​ង់​ចំ​នុ​ច​​​ជួ​រ​​ភ្នំ​​​​1​​5​0​ ​ដែ​ល​​​ស្ថិ​ត​​​នៅ​ក្បែ​​​វ​ត្ត​​​​គិ​រី​​​សិ​លា​​​​កែ​វ​ ​បា​ន​​​ប​ញ្ចេ​ញ​​​នូ​វ​​​​កា​រ​មិ​ន​​​ពេ​ញ​​ចិ​ត្ត​​​យ៉ា​ង​ខ្លាំ​​ង​​​ទៅ​លើ​​​ក្រុ​ម​ហ៊ុ​ន​​​មួ​យ​​​​ដែ​ល​​​បា​ន​​​ប្រើ​ប្រា​ស់​​​គ្រឿ​ង​​ច​ក្រ​​​ធ្វើ​កា​រ​​​ឈូ​​ស​ឆា​យ​​​ទៅ​លើ​​​ខ្ន​ង​ភ្នំ​​​ដោ​​យ​​​ដា​ក់​​​គ្រា​ប់​​​​បំ​ផ្ទុះ​​ដើ​ម្បី​​​ប្រ​មូ​ល​យ​ក​​​នូ​វ​​​ភោ​គ​ផ​ល​​​រ៉ែ​​​ធ​ម្ម​​ជា​តិ​​​ដែ​ល​​មា​ន​​​ថ្ម​កែ​វ​​​​យ៉ា​ង​​​ល្អ​​​​ប្រ​ណិ​ត​ ​ដោ​យ​​​​គេ​​​បា​ន​ដា​ក់​​​ម៉ា​​​​ស៊ីន​​​កែ​ច្នៃ​​​នៅ​​​នឹ​ង​​​ជើ​​ងភ្នំ​​​​នោះ​ ​ដើ​ម្បី​​​​ជ្រៀ​ក​​ដុំ​​​ថ្ម​កែ​វ​​​អោ​យ​ទៅ​ជា​​​ប​ន្ទះ​ៗ​​​​ងា​យ​ស្រួ​ល​​​​ក្នុ​ង​កា​រ​​​នាំ​ចេ​​ញ​​​ទៅ​តា​ម​​​​ម​ធ្យោ​បា​យ​​​​រ​ប​ស់​​​ពួ​ក​​គេ​ ​ដែ​ល​​​ធ្វើ​អោ​យ​​​ព្រៃ​ឈើ​​​ដ៏​​​​ខៀ​វ​ស្រ​ងា​​ត់​​​នៅ​លើ​​​ខ្ន​ង​ភ្នំ​​​​មួ​យ​ចំ​នួ​ន​​​​ត្រូ​វ​​​វិ​​នា​ស​​​អ​ន្ត​​រា​យ​ ​ឯ​​​​តួ​​​ភ្នំ​​​ក៏​ត្រូ​វ​​​ខ្ទេ​​ច​ខ្ទី​​​ដោ​យ​​​អ​​ន្លើ​​ផ​ង​ដែ​រ ​ព្រ​ម​ទាំ​ង​​​ធ្វើ​អោ​យ​​​ដុំ​ថ្ម​​​​ជា​ច្រើ​ន​​​ហោះ​​​ផ្លោ​​ង​​​ទៅ​តា​ម​​​កំ​លាំ​ង​​​​គ្រា​ប់​​​ផ្ទុះ​ ​ទៅ​លើ​​​​លំ​នៅ​ដ្ឋាន​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ដែ​ល​​​នៅ​ក្បែ​ៗ​​​ទី​នោះ​​​​ថែ​ម​​​ទៀ​ត​​ផ​ង​​​។​​ ​​រ​យ​​​:​​​ពេ​ល​​​​ជា​ច្រើ​ន​​​ខែ​​​ក្នុ​ង​កា​រ​​​ប្រ​មូ​ល​យ​ក​​​​ថ្ម​កែ​វ​​​អ​ស់​​​ជា​ច្រើ​ន​​​ដើ​ម្បី​​​​ធ្វើ​កា​រ​​​នាំចេ​ញ​​​រួច​​ម​ក​ ​ស្រា​ប់​តែ​​​​ក្រុ​ម​ហ៊ុ​​ន​​​នេះ​​​បា​ន​​​ផ្អា​ក​​​ស​ក​ម្ម​ភា​ព​​​​ក្នុ​ង​កា​រ​​​ប្រ​មូ​ល​​​ថ្ម​កែ​វ​ ​ដោ​យ​​បា​ន​​​លើ​ក​​​គ្រឿ​ងច​ក្រ​​​​ចេ​ញ​ពី​​​​ទី​តាំ​ង​​​នេះ​​​​ទៅ​​​ឈ​​រ​ជើ​ង​​​ជា​​ថ្មី​​​នៅ​​​ចំ​នុ​ច​​​ជួ​រ​​ភ្នំ​​​​អ​ម្ពរ​ ​ស្ថិ​តនៅ​​ខា​ង​ក្រោយ​​​​ភ្នំ​​​តា​​​គ្រា​ម​ ​ក្នុ​ង​ភូ​មិ​​​ប៉ោ​យ​​​ស្វា​យ​ ​ឃុំ​​​តា​​​គ្រា​ម​​​ស្រុ​ក​​​បា​ណ​ន់​ ព្រ​​ម​ទាំ​ង​​​បា​ន​​​ចា​ក់​គ្រឹះ​យ៉ាង​រឹ​ង​មាំ​​ដើ​ម្បី​​​​បំ​ពា​ក់​​​គ្រឿ​ង​ច​ក្រ​​​កែ​ច្នៃ​ ​ព្រោះ​​​ទី​តាំ​ង​​​នេះ​​​មា​ន​​​រ៉ែ​​​ថ្ម​​​ធ​ម្ម​ជា​តិ​​​មួ​យ​​បែប​​ទៀ​ត​​​ជា​​​​ប្រ​ភេ​ទ​​​ថ្ម​​​ព​ណ៌​​ត្រ​​បែ​កព្រៃ​​ ​ហើ​យ​​​ទី​តាំ​ង​​​ដែ​ល​​​គេ​​​សំ​ងំ​​​ឈ​រ​ជើ​ង​​​នេះ​​​វា​​មា​ន​​​​ ​ល​ក្ខ​ណ​​​:​​​យ៉ា​ង​​​ល្អ​ប្រ​សើ​​សំ​​រាប់​​​ពួ​​ក​គេ​​​ព្រោះ​​​វា​​​ស្ថិ​ត​នៅ​​​ខា​ង​ក្រោ​យ​​​ជួ​រ​​​​ភ្នំ​​​តា​​​គ្រា​ម​​​ឯ​ណោះ​​​។​​​ ​ប​ច្ចុ​ប្ប​​ន្ន​​អាជី​វ​ក​ម្ម​​​រ​ប​ស់​​​ក្រុ​ម​ហ៊ុ​ន​​​នេះ​​​កំ​ពុ​ង​ដំ​ណើ​រ​កា​រ​​​ជា​​​ប​​ណ្តើរ​​ៗ​​​ហើ​យ​ដោ​យ​​​គេ​​​បា​ន​ធ្វើ​កា​រ​​​ ​គា​ស់​​​រំ​លើ​ង​​​ដុំ​ថ្ម​​​ធំ​ៗ​​​ដែ​ល​មា​​ន​​​ព​ណ៌​​​យ៉ាង​​​ស្រ​​ស់ស្អា​ត​​​​ទំ​លា​ក់​​​ម​ក​​​នៅ​ក្បែ​​​ជើ​ង​ភ្នំ​​​ដើ​ម្បី​​​ទុ​​ក​​​ស​ម្រា​ប់​​​ធ្វើ​កា​រ​​​ ​កែ​ច្នៃ​​​​នៅ​ពេ​ល​ដែ​ល​​​គេ​​​បំ​ពា​ក់​​​គ្រឿ​ង​ច​ក្រ​​​រួ​​ច​រា​ល់​ ​ដែ​ល​​​នេះ​​​ជា​​​​លើ​ក​​​ទី​​​ពី​រ​​​ហើ​យ​​​ស​ម្រា​ប់​​​ក្រុ​ម​ហ៊ុ​ន​​​មួយ​​​នេះ​​​ ​​ក្នុ​ង​កា​រ​​​បំ​​ផ្លា​ញ​​​ព្រៃ​ឈើ​ ​ដើ​ម្បី​​​​ប្រ​មូ​ល​យ​ក​​​ភោ​គ​ផ​ល​​​រ៉ែ​​​ធ​​ម្ម​ជា​តិ​​​ដោ​យ​​​មិ​ន​ទា​ន់​មា​ន​​​​ច្បា​ប់​ទ​ម្លា​ប់​​​ត្រឹ​ម​ត្រូ​វ​​​​ដែ​ល​​​ក្រុ​ម​ហ៊ុ​ន​​​នេះ​​​គឺ​ជា​​​រ​ប​ស់​​​អ្ន​ក​មា​ន​​​ឥ​ទ្ធិ​ព​ល​​​ម្នា​ក់​​​។​​​ ​កន្លងអ្នក​សារព័ត៌មាន​បា​ន​ធ្វើ​កា​រ​​​​សម្ភា​ស​​ន៍​​​ជា​មួ​យ​​​លោ​ក​​​ជឺ​ ​ឈា​ង​ ​ប្រ​ធា​ន​​​ម​ន្ទី​រ​​​រ៉ែ​ ​និ​​ង​​​ថា​ម​ព​ល​​​ខេ​ត្ត​ ​ដោ​យ​​លោ​​ក​​​បា​ន​​​អះ​អា​ង​ថា​ ​ក្រុ​ម​ហ៊ុ​ន​​​នេះ​​​គេ​​មា​ន​​​អា​ជ្ញា​ប័​ណ្ណ​​​ត្រឹ​ម​​ត្រូវ​​​ក្នុ​ង​​​​ការ​​ធ្វើ​​​អា​ជី​វ​ក​ម្ម​​​ថ្ម​កែ​វ​​​ ​និ​ង​​​ថ្ម​​​ព៌​​​ណ​​​។​​​ប៉ុ​ន្តែ​​​ថ្មី​ៗ​​​​នេះ​ ​នា​យ​ក​ដ្ឋា​ន​​​រ៉ែ​ ​និ​ង​​​ថា​ម​ព​ល​​ ​បា​ន​ផ្ត​ល់​​​ព័​ត៌​មា​ន​​​ដ​ល់​​​កាសែ​​ត​ក្នុ​ង​ស្រុ​ក​​​ថា​​ ​​ក​ន្ល​ង​ម​ក​​​ដែ​ល​​​ក្រុ​ម​ហ៊ុ​ន​​​មួ​យ​​​នេះ​​​បា​ន​ធ្វើ​​​អា​ជី​វ​ក​ម្ម​​​រ៉ែ​​​ថ្ម​កែ​វ​​​គឺ​​​ពិ​ត​​​ជាមា​ន​​​អា​ជ្ញា​ប័​ណ្ណ​​យ៉ាង​ពិ​ត​​​ប្រា​ក​ដ​ ​​ប៉ុ​ន្តែ​​​ ​ក្រោ​យ​ម​ក​​​នា​យ​ក​ដ្ឋា​ន​​បា​ន​​​ប​ញ្ជា​​​អោ​យ​​​​ផ្អា​ក​​​ស​ក​ម្ម​ភា​ព​​​សិ​ន​ ​ដោ​យ​សា​រ​តែ​​​ផ​ល​ប៉ះ​ពា​​ល់​​​ទៅ​លើ​​​ ​ប្រ​ជា​​ព​ល​រ​ដ្ឋ​​​​ក្នុ​ង​​​មូ​ល​ដ្ឋា​​ន​ ​និ​ង​​​ព្រៃ​​ឈើ​​​យ៉ា​ង​ច្រើ​ន​​​ស​ន្ធឹ​ក​ស​ន្ធា​ប់​​​បែ​ប​នេះ​​​​។​​​ ​នា​យ​ក​​ដ្ឋា​ន​​​រ៉ែ​ ​​និ​ង​​​ថា​ម​ព​ល​ ​បា​ន​​​ស​ង្ក​ត់​ធ្ង​ន់​ថា​ ​​ទី​តាំ​ង​​​ថ្មី​​​ដែ​ល​​​ក្រុ​ម​ហ៊ុ​ន​​​នេះ​​​កំ​ពុ​ង​​​ធ្វើ​ ​ស​​ក​ម្ម​ភា​ព​​ ​​គឺ​ជា​​​ទី​តាំ​ង​​​ដែ​ល​មា​ន​​​អា​​ជ្ញា​ប័​ណ្ណ​​​រ​ប​ស់​​​ក្រុ​​ម​ហ៊ុ​ន​​​​ថៃ​ ​ប៉ុ​ន្តែ​​​ប​ច្ចុ​ប្ប​ន្ន​​​​អា​ជ្ញា​ប័​ណ្ណ​​​​នេះ​​​បា​​ន​​​អ​ស់​​​​សុ​ព​​ល​ភា​ព​​​​ ​ជា​​​យូ​​រ​​​ម​ក​​ហើ​យ​ ​ទើ​​ប​​​គេ​​ឃើ​ញ​​​ក្រុ​ម​ហ៊ុ​ន​​​​នេះ​​​បាន​​និ​ង​កំ​ពុ​ង​​​រ​ត់​កា​រ​​​សុំ​​​យ​ក​​​អា​ជ្ញា​ប័​ណ្ណ​​​នេះ​​​ម​ក​​​ធ្វើ​​​អា​ជី​វ​ក​ម្ម​​​ប​ន្ត​ដោ​យ​​​មិ​ន​ទា​ន់​​​ទ​ទួ​ល​បា​ន​​​នូ​វ​​​សេ​ច​ក្តី​ស​ម្រេ​ច​​ ឬ​​​មាន​កា​​រ​​អ​នុ​​ញ្ញា​តិ​​​ពី​​ក្រ​​សួ​ង​​​នៅ​ឡើ​យ​​​ទេ​ ​ដូ​ច្នេះ​​​មា​ន​ន័​យ​ថា​​​ ​ក្រុ​​ម​ហ៊ុ​ន​​​មួ​យ​​​នេះ​​​​កំ​ពុ​ង​តែ​​​ល្មើ​ស​​​ទៅ​លើ​​​ផ្លូ​វ​ច្បា​ប់​​​​ហើ​យ​ ​ដែ​ល​​​ហ៊ា​ន​​​ដំ​ណើ​រ​​​កា​រ​ធ្វើ​​​អា​ជី​វ​ក​ម្ម​​​ទាំ​ង​​​មិ​ន​ទា​ន់​​​មា​ន​ច្បា​ប់​​​អ​នុ​ញ្ញា​តិ​​​​ត្រឹ​ម​ត្រូ​វ​​​ផ​​ង​​​នោះ​ ​ហើ​យ​ក៏​​​កំ​​ពុ​ង​​​ប​ង្ក​​​នូ​វ​​​ផ​ល​ប៉ះ​ពា​​ល់​​ដ​​ល់​​​ភោ​គ​ផ​ល​​​រ៉ែ​​​ធ​ម្ម​ជា​តិ​​​ក្រោ​ម​​​ដី​​​​ ​និ​ង​​​ព្រៃ​ឈើ​​​នៅ​តា​ម​​​​ជួ​រ​​​ភ្នំ​​ដែ​ល​​​ប្រ​ជា​​ពល​​រដ្ឋ​​​នៅតាម​​​ប​ណ្តា​​​ស​ហ​គ​មន៍​​​​កំ​ពុ​ង​តែ​​​អ​ភិ​រ​ក្ស​​​យ៉ា​ង​​​ល្អ​​​ផ​ង​​​នោះ​​​។​​​​ចំ​ពោះ​​​ការ​ចាត់​​វិ​ធាន​​កា​រ​​​តា​ម​ផ្លូ​វ​​​ច្បា​​ប់​​​រ​ប​ស់​​​នា​យ​​​​ក​​​ដ្ឋា​​​ន​​​រ៉ែ​ ​និ​ង​​​ថា​ម​ព​​ល​ ​ទៅ​លើ​​​ក្រុ​ម​ហ៊ុ​ន​​មួ​យ​​​នេះ​​​​យ៉ា​ង​ណា​​​នោះ​ ​គឺ​​​មិ​ន​ទា​​ន់​​​ដឹ​ង​​​នៅ​ឡើ​យ​​​ទេ​​​៕​
image-249

មតិយោបល់