ត្រីក្រាញ់ បានធ្វើឲ្យអូស្ត្រាលីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវាចេះឡើងដើមឈើ និងអាចដើរដោយថ្មើជើងនៅលើដី និងមានសមត្ថភាពអាចសម្លាប់បក្សី និងត្រីដទៃទៀតតាមរយៈការរាំងស្ទះផ្លូវដកដង្ហើម ដែលសមត្ថភាពនេះ ត្រូវបានគេដាក់ឈ្មោះឲ្យវាថា «ត្រីមាសពិឃាជ»។
«ត្រីមាសពិឃាជ» មានសមត្ថភាពខ្ពស់អាចរស់នៅលើដីគោបានច្រើនថ្ងៃ រហូតដល់ទៅ១សប្ដាហ៍ ព្រោះវាអាចដកដង្ហើមនៅក្នុងបរិយាកាសខុសប្លែកពីត្រីដទៃ និងមួយវិញទៀត វាមានសមត្ថភាពអាចជីករូងដីសម្រាប់ធ្វើជាទីកន្លែងរស់នៅបណ្ដោះអាសន្នបាន បើសិនជាអាកាសធាតុក្ដៅខ្លាំង។
គេហទំព័រមួយនៅក្នុងប្រទេសអូស្ត្រាលីបានចុះផ្សាយថា «ត្រីមាសពិឃាជ» បានធ្វើដំណើរមកដល់តំបន់ Torres Strait ដោយបានធ្វើដំណើរមកពី Queensland islands ហើយត្រីនេះកម្រមានណាស់នៅអូស្ត្រាលី ដូច្នេះហើយនៅពេលឃើញវាចេះដើរនៅលើដី និងអាចផ្លាស់ទីបាននោះ គេក៏ចាប់ផ្ដើមងឿងឆ្ងល់៕
ព័ត៌មានជាតិ
មតិយោបល់