ហ្គាណា៖ យ៉ាងហោចណាស់មនុស្ស ៩៦នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅក្នុងស្ថានីយមួយកន្លែងក្នុងទីក្រុង Accra ប្រទេសហ្គាណា។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CCTV បានឲ្យដឹងថា នៅប្រមាណជា ១០នាទីមុននេះ មានហេតុការណ៍ផ្ទុះធុងហ្គាសនៅក្នុងស្ថានីយមួយកន្លែងក្នុងទីក្រុង Accra ប្រទេសហ្គាណា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ស្លាប់ ៩៦នាក់ និងរបួសជាច្រើន ដោយអ្នករបួសត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យក្បែរតំបន់។
មូលហេតុនៃការផ្ទុះហ្គាសនេះ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែអាជ្ញាធរប្រចាំតំបន់នឹងផ្ដល់របាយការណ៍ ក្រោយពេលស្រាវជ្រាវរួច៕
ព័ត៌មានជាតិ
មតិយោបល់