ព័ត៌មានជាតិ

Metfone កំពុងល្មើសច្បាប់លើ​បញ្ហា​សេវាកម្មអ៊ីនធឺណេត

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី ៤ ខែ មិថុនា នេះ ​អ្នកលេងដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ០៩៧ បូករួមទាំងការប្រើអ៊ីនធឺណេត របស់ប្រព័ន្ធមួយនេះ មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះបញ្ហាបើកគេហទំព័រ ក្នុងស្រុកខ្មែរ ដោយការបើក​ ទំព័រណា ប្រើ ដតខម (.com) បែរ​ទៅជាចេញ .Com.Kh ទៅវិញ ​។ ជា​ឧទារហរណ៍ ៖ www.domneng.news ស្រាប់តែបើកនៅលើប្រព័ន្ធអ៊ីនធឺណេតរបស់ Metfone បែរ​ជាចេញ www.domneng.news.kh ទៅវិញ ។
11297418_898369640236929_888710431_o
ទាំងនេះ ត្រូវបាន​អ្នក​ជំនាញខាងផ្នែកបច្ចេកទេស IT បានបញ្ចេញយោបល់ថា វាជារឿងខុសបច្ចេកទេស ហើយ ក្រុមហ៊ុនទូរស័ព្ទ នេះកំពុងល្មើសនឹង ច្បាប់ សេវាកម្មអ៊ីនធឺណេត និង ល្មើស​លើ​សេវាកម្ម ការប្រើប្រាស់ Domain ដែលជាការកេងប្រវ័ញ្ចមួយសម្រាប់ អ្នកប្រើប្រាស់លើ​ គេហទំព័រ ក្នុងស្រុកខ្មែរ ។​

ជាមួយនឹងបញ្ហានេះដែរ ខាងទំព័រ ដំណឹង មិនទាន់អាចសុំការស្រាយបំភ្លឺ ពីក្រុមហ៊ុនទូរស័ព្ទ មួយនេះ បាននៅឡើយ នោះទេ ៕​

មតិយោបល់