ព្រះសីហនុៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចុះស្ទូចរថយន្តស៊េរីទំនើប ២គ្រឿង ដែលចតអនាធិបតេយ្យ (ចតនៅផ្លូវ) មុខសណ្ឋាគារ ស៊ីហ៊ូរ ស្ថិតក្នុងសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។





ព័ត៌មានក្នុងដៃអ្នក
ព្រះសីហនុៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចុះស្ទូចរថយន្តស៊េរីទំនើប ២គ្រឿង ដែលចតអនាធិបតេយ្យ (ចតនៅផ្លូវ) មុខសណ្ឋាគារ ស៊ីហ៊ូរ ស្ថិតក្នុងសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
ខេត្តបន្ទាយមានជ័យ៖ក្នុងមួយខែៗលុយបង់ពន្ធចូលរដ្ធស្ទើរតែរាប់ម៉ឺនដុល្លាត្រូវខាតបង់ដោយសារតែមានបទល្មើសម៉ូតូគេចពន្ធដែលឈ្មួញនាំចូលពីប្រទេសថៃទាំងថ្ងៃនិងយប់តាមច្រ ករបៀងស្រុកម៉ាឡៃនិងច្រកផ្សេងៗទៀត។ការនាំចូលម៉ូតូសេរីទំនើបយកមកលក់ក្នុងខេត្តបន្ទាយមានជ័យដោយមិនចាំបាច់ធ្វើការបង់ពន្ធជូនរដ្ធនោះដោយសារតែពួកឈ្មួញទាំងអស់នោះយកលុយទាំងពាន់ដុល្លាទៅបង់តាមផ្លូវងងឹតឲ្យគយនិងមន្ត្រីពាក់ពន្ធជាច្រើនទៀតទើបម៉ូតូក្តៅទាំងអស់នោះអាចជិះចូលមកទីរួមខេត្តយកមកដាក់លក់តាមស្តង់បានស្រួលយ៉ាងដូច្នេះ ដូចពាក្យចាស់ពោលថា ចោរស្រុកឲ្យដៃទើបចោរព្រៃវាហ៊ាន។បញ្ហាបទល្មើសបានកើតឡើងយ៉ាងគគ្រឹកគគ្រេងមានដូចម៉ូតូគេចពន្ធនិងត្រាក់ទ័រត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងដែលត្រូវបានឃុបឃឹតជាមួយកំលាំងសមត្ថកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន។ ជាក់ស្តែងនៅច្រករបៀងខ្លាង៉ាប់និងកោះស្នួលស្រុកម៉ាឡៃស្ថិតនៅក្នុងឃុំទួលពង្រស្រុកម៉ាឡៃជាប្រភេទម៉ូតូកាច់សោកដែលចោរថៃលួចពីប្រទេសថៃជាម៉ូតូសេរីថ្មីលួចមកលក់អោយឈ្មួញខ្មែរទិញនាំចូល។ ម៉ូតូដែលឈ្មួញនាំចូលតាមច្រករបៀងមាននៅស្រុកម៉ាឡៃ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែតដែលលួចនាំចូលក្នុង១យប់មួយថ្ងៃមិនតិចជាង៥០គ្រឿងទេ។ដែលឈ្មួញទទួលទិញគេដាក់លក់គ្មានពន្ធនៅតាមស្តងដាក់លក់ម៉ូតូនៅក្នុងខេត្តបន្ទាយមានជ័យនេះបានយ៉ាងម៉ាសេរី។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យធ្លាប់បានដាក់វិធានការដល់កំលាំងសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីមានវិធានទប់ស្កាត់និងបង្ក្រាបដែរតែការបង្ក្រាបដូចជាគ្មានប្រសិទ្ធិភាពដែលឃើញការដាក់តាំងម៉ូតូគេចពន្ធនៅខេត្តបន្ទាយមានជ័យជាង១០កន្លែងដែលដាក់តាំងលក់ម៉ូតូគ្មានពន្ធដើម្បីបំភាន់ភ្នែកសមត្ថកិច្ចទំនងមើលមិនឃើញបទល្មើស៕ មតិយោបល់
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ មតិយោបល់
កូឡាឡាំពួរ: ចំនួនជាមធ្យមប្រហែល 100 ករណីអំពើហិង្សាផ្សេងៗគ្នានៅក្នុងមួយថ្ងៃបានធ្វើឲ្យមានការរង្គោះរង្គើប្រទេសម៉ាឡេស៊ីក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះមុនពេលការបោះឆ្នោតលើកទី 13 របស់ខ្លួនជិតខិតមកដល់គឺនៅថ្ងៃទី 5 ឧសភាខាងមុខនេះ។ https://i1272.photobucket.com/albums/y389/domneng/photo_1366773659430-1-0_zps4e351e50.jpg របាយការណ៍បាននិយាយថាភាគច្រើននៃជម្លោះកើតចេញពីក្រុមគាំទ្របក្សផ្សេងគ្នាតាមរយះការប៉ះទង្គិចដោយការវាយតប់គ្នាការប្រឈមមុខគ្នាដោយអាវុធដូចជាកាំបិតជាដើមបានក្លាយជាប្រធានបទធំបំផុតប្រចាំថ្ងៃរបស់ប្រទេសនិងជារឿងធម្មតា។ ចំនួនសរុបដែលមានទៅដល់ 1056 ករណីមកហើយ 30 នាក់ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់អំពើហិង្សាទៅលើក្រុមប្រឆាំងម្ខាងទៀតដោយអាវុធ។ គួរបញ្ជាក់ផងដែរថាអំពើហិង្សានានាដែលបានចាប់ផ្តើមឡើងក្រោយការរំលាយសភាកាលពីថ្ងៃទី 3 មេសាថ្មីៗនេះដោយលោកនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីបានធ្វើឲ្យមានភាពអាប់អួរយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ុន្តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋទាំងអស់គ្នានឹងនៅត្រូវចាំមើលលទ្ធផលនៃការបោះឆ្នោតលើកទី 13 របស់ខ្លួននៅខែក្រោយនេះហើយ៕…
មតិយោបល់