ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ២៖២០នាទីយប់រំលងអាត្រាធថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី ១០ ខែមិថុនា ឆ្នាំ ២០១៥ មានករណីអគ្គិភ័យបានឆេះរោងសិប្បកម្មផលិតធូកយីហោ «លឹម ជីវ» នៅខណ្ឌដង្កោ។
យោងតាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យបានបាញ់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ទើបបាញ់ពន្លត់បាន ដោយនៅក្នុងនោះម្ចាស់ឈ្មោះ លឹម ទី ភេទប្រុស អាយុ ៣៤ឆ្នាំ ជាថៅកែសិប្បកម្មផលិតធូប ហើយករណីនេះមិនបណ្ដាលឲ្យមានមនុស្សរបួស ឬស្លាប់ទេ ប៉ុន្តែទំហំនៃការខូចខាតនៅទាន់ដឹងនោះទេ ចំណែកមូលហេតុដែលបណ្ដាលលឲ្យកើតមានអគ្គិភ័យនេះត្រូវបានមន្ត្រីសមត្ថកិច្ចបញ្ជាក់ថា ដោយសារឆ្លងចរន្តអគ្គិសនី៕
ព័ត៌មានជាតិ
មតិយោបល់