ព័ត៌មានជាតិ

រថយន្តដឹកសិស្សសាលារៀនអន្តរជាតិ CIA FIRST តៃកុងងងុយដេកបើកបុកចូលព្រៃបង្កការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់…

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកសិស្សរបស់សាលាអន្តរជាតិ CIA FIRST បើកបរដោយបុរសម្នាក់ជាតៃកុងងងុយដេកក៏ជ្រុលបុកចូលព្រៃបង្កការភ្ញាក់ផ្អើល ប៉ុន្តែមិនមានមនុស្សរងរបួសទេហើយក៏មិនប៉ះពាល់ទ្រព្យសម្បត្តិសារធារណ:ដែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចឲ្យអូសរថយន្តយកទៅជួសជុលដោយខ្លួនឯង។

មូលហេតុ៖ តៃកុងងងុយដេក។

ក្នុងករណីខាងលើនេះ សូមអ្នកគ្រប់គ្រងសាលារៀនគួរណែនាំតៃកុងរថយន្តបើកបរឲ្យគោរពច្បាប់ចរាចរណ៍ផង ព្រោះជារថយន្តដឹកសិស្សច្រើននាក់ផងកុំឲ្យគាត់ធ្វេសប្រហែស នេះសំណាងហើយមិនប៉ះពាល់ដល់អាយុជីវិតអ្នកដទៃគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ កុំបណ្ដែតបណ្ដោយឲ្យគាត់ធ្វើអញ្ចឹងទៀតវាអាចកើតឡើងដោយយថាហេតុណាមួយមើលមិនឃើញ ហើយជាភាពកក់ក្ដៅរបស់អាណាព្យាបាលសិស្សដែលពួកឲ្យកូនទៅរៀននៅសាលាខាងលើនេះ៕

មតិយោបល់