ក្រោមក្រសែភ្នែក ទស្សនិកជនរាប់ម៉ឺន នាក់ ដែលបានទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទម្រង់លេងឈុតធំ របស់កម្ពុជា ដោយលេងមិនកើត ខណៈដែលខ្លួនជាម្ចាស់ផ្ទះ ទៅហើយ បណ្តោយឲ្យភ្ញៀវ លុតរបស់ដល់ទៅ ៤ ទល់នឹង ០ ។
ជាមួយនឹងទម្រង់លេងដ៏គ្មានប្រសិទ្ធភាពនេះ បានធ្វើឲ្យទស្សនិកជន ដែលខំចំណាយពេល វេលា និងថវិការផ្ទាល់ខ្លួន ដើម្បីមកគាំទ្រ តែផ្ទុយទៅវិញ បែរជាធ្វើឲ្យ អ្នកគាំទ្រខឹងសម្បារទៅវិញ ។ ទស្សនិកជនជាច្រើន បានធ្វើការវាយតម្លៃ ថា ៖ គេខំចំណាយទាំងទឹកចិត្ត និងថវិការ មកគាំទ្រ តែទម្រង់លេងរបស់ ឈុតធំ លេងមិនដឹងជាស្អី ដូចកីឡាករទើបតែទទួលការហ្វឹកហាត់ ជាពិសេស ផ្នែកក្បែរការពារតែ ម្តង មាឌធំៗ តែដូចឃ្លោក ។
ជាមួយនឹងពាក្យរិះគន់នេះ នៅមានទស្សនិកជន ជាច្រើនដែលទៅទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន កាលពីល្ងាចថ្ងៃទី ១១ ខែ មិថុនា ម្សិលមិញនេះ ក៏បានបន្ទរថា ៖ បើនៅតែចឹងៗ កម្ពុជា គ្មានថ្ងៃ ទៅមុខនោះទេ លើវិស័យកីឡា ក៏ប៉ុន្តែអ្វីដែលសរសើរនោះ គឺទម្រង់លេងរបស់ U23 វិញទេ គឺមានលទ្ធភាពជាង ដោយទម្រង់លេងរបស់ពួកគេស៊ីចង្វាក់ បើទោះបីជាចំណុចខ្វះខាត ខ្លះនៅមានក្តី ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុកខ្លះក៏បានបញ្ចេញមតិថា បើការប្រកួតនៅថ្ងៃទី ១៦ ខាងមុខ បើមាន កីឡាករ U23 ចូលរួមលេងខ្លះៗ អាចនឹងមានសង្ឈឹមច្រើនជាង តែបើដាក់ឈុតធំ បន្តទៀត កម្ពុជានៅតែចាញ់ ខណៈលេងក្នុងទឹកដី មិនទាន់ស្គាល់ពាក្យថាឈ្នះនោះ ៕
មតិយោបល់