នាយកប្រតិបត្តិបណ្ដាញសង្គម Twitter លោក Dick Costolo បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ដោយសារតែអសមត្ថភាពក្នុងការដឹកនាំ លោកសម្រេចចិត្តចុះចេញពីតំណែង ដើម្បីទុកលទ្ធភាព និងឱកាសឲ្យអ្នកផ្សេង។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា លោក Costolo បានសម្រេចចិត្តនឹងលាឈប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៥ ខាងមុខនេះ ដោយទុកឲ្យលោក Jack Dorsey ជាសហស្ថាបនិក Twitter កាន់កាប់មុខតំណែងនាយកប្រតិបត្តិជាបណ្ដោះអាសន្ន រហូតដល់ Twitter រកបាននាយកប្រតិបត្តិថ្មី។
លោក Costolo បានថ្លែងថា បច្ចុប្បន្ន Twitter ក្រោមការដឹកនាំរបស់លោកហាក់ដូចជាមិនសូវរីកចម្រើននោះទេ ជាពិសេសគឺប្រាក់ចំណូល ចំនួនអ្នកប្រើប្រាស់ និងការទាក់ទាញពាណិជ្ជកម្ម ដូច្នេះហើយលោកសម្រេចចិត្តលាឈប់តែម្ដង។
លោក Jack Dorsey បានឲ្យដឹងថា នៅពេលនេះ Twitter មិនទាន់រកឃើញនរណាម្នាក់អាចកាន់តំណែងនាយកប្រតិបត្តិបាននោះទេ ប៉ុន្តែ Twitter នឹងចាប់ផ្ដើមស្វែងរកបន្ត រហូតបានមនុស្សដែលសាកសម៕
ព័ត៌មានជាតិ
មតិយោបល់