ព័ត៌មានជាតិ

របួសធ្ងន់ជាច្រើននាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: ករណីគ្រោះចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់ ០១នាក់ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៨ និង១៥នាទីព្រឹកលើផ្លូវ ជាតិលេខ១១ត្រង់ចំ ណុច ឡូត៍កៅស៊ូស្ថិតនៅភូមិ២៥ ឃុំព្រះ ធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រវាងរថយន្ត និង
រថយន្តកែច្នៃរថយន្តម៉ាកលុចស៊ីសពណ៌ ប្រផេះបើកបរដោយឈ្មោះប៊ន់ ចក់ភេទប្រុសអាយុ២៥ឆ្នាំជាតិខ្មែរ នៅ ភូមិក្រ សាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង (របួសស្រា ល) អ្នករួមដំណើរ០២ នាក់ ១.ឈ្មោះប៉ក់ វាសនា ភេទប្រុស អាយុ ២០ឆ្នាំជាតិ ខ្មែរ (របួសស្រាល)និង ២.ឈ្មោះហ៊ុល រីណា ភេទស្រី អាយុ ២០ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា(របួសធ្ងន់) មកពីទិសខាងត្បូងប្រើប្រាស់ល្បឿនលឿនលុះដល់ចំណុចកើត ហេតុខាងលើបានជែង តែមិនផុតបានបុករថយន្តកែច្នៃពីក្រោយចំជ្រុងខាងឆ្វេង បណ្ដាលឲ្យរថយន្តកែឆ្នៃខ្ទាតចេញពីលើផ្លូវធ្លាក់ចូលទៅក្នុងរោងម៉ាកខាងស្ដាំ។

អ្នកបើកបររថយន្តកែច្នៃក្រោយកើតហេតុរត់គេចខ្លួន។
វត្ថុតាងទាំងពីរគ្រឿងបានយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់