ព័ត៌មានជាតិ

រថយន្ត​ស្លាកលេខ ខ.ម​ 4444 ដាក់ទន្ទឹមគ្នា​កំពុង​ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកលេងហ្វេសប៊ុក​​ឆ្ងល់

ភ្នំពេញ​​៖ កន្លងមក​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុន សែន បាន​បង្គាប់បញ្ជា​ហាមមិនឲ្យ ​រថយន្ត​​ឯកជន ពាក់ស្លាក ខ.ម ​ចរាចរណ៍នៅតាមដងផ្លូវ លើកលែង តែរថយន្តពណ៌ត្រេអ៊ី ​ដែល​ជា​កម្មសិទ្ធរដ្ឋ អាច​ពាក់ស្លាកលេខ ខ.ម បាន ។
អនុសាស្ត្រ និង បញ្ជា​បង្គាប់ដ៏មានឥទ្ធិពល របស់ សម្តេច ​ត្រូវបាន​មហាជន​ទទួលស្គាល់ និង​លែងឃើញរថយន្ត​​ឯកជន ពាក់ស្លាកលេខ ខ. ម ចរាចរណ៍តាមដងវិថីមួួយរយៈខ្លី ។ តែផ្ទុយទៅវិញ អនុសាស្ត្រដ៏មាន ឥទ្ធិពលនេះ ត្រូវបាន ​ថ្នាក់ក្រោម អនុវត្តន៍ មួយចម្អិនកំពឹស តែប៉ុណ្ណោះ ​ ក៏ចាប់ផ្តើម កក្រើកស្លាកលេខ ខ.ម សារជាថ្មី នៅតាមដងវិថី យ៉ាងព្រោងព្រាត ដោយមន្ត្រីទាំងនោះ ធ្វើច្បាប់ល្មើសនឹងច្បាប់ បើសម្តេច​មិនស្រែកទេ ពួកមន្ត្រីទាំងនោះ កាន់តែផ្គើនលើសដើម ។​
អ្វីដែលកាន់តែហួសចិត្ត រាល់រថយន្តស្លាកលេខ ខ.ម ស្លាកលេខ រដ្ឋ និង ពាក់ស្លាកលេខ ន.ប បើកបរ​លើវិថីនានា បើកក្នុង​ស្ថានភាពកោងកាច ជាទីបំផុត ​ទោះស្ថានភាព ផ្លូវចង្អៀត​យ៉ាងណា ក៏គេ​រុលទៅមុខ និង ស៊ីផ្លេយ៉ាងកងរំពងទៀតផង ដោយមិនខ្លាច​នរណាឡើយ ។​
KM
ថ្មីៗនេះដែរ រថយន្ត​ស្លាកលេខ ខ.ម​ 4444 ពីរគ្រឿង ដាក់ទន្ទឹមគ្នា ដោយត្រូវបានអ្នកលេងបណ្តាញសង្គមយក្ស ចែករំលែកតៗគ្នានោះ ក៏កំពុងរងការរិះគន់ និង​ធ្វើឲ្យប្រជាពលរដ្ឋឆ្ងល់យ៉ាងខ្លាំង ។​ក្នុងនោះអ្នកលេងហ្វេសប៊ុកក៏បានសរសេរថា «បងប្អូន ជួយមើល និងវិភាគផង ខ.ម 4444 ដាក់ឡាន២ តើវាជាអ្វីទៅ ?? តើជារបស់កងទ័ពឬ​ឯកជន? នាងខ្ញុំទើបភ្នែកពេក បើឲ្យតែយ៉ាងនេះ តើប្រទេសមានច្បាប់ទំលាប់ម៉េចទៅ ?»។ ជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុកផ្សេងៗទៀតក៏បានបន្ទរថា «ម៉េចក៏ថា​ឲ្យតែ ខ.ម ចុះ ន.ប និង រដ្ឋ សុទ្ធតែបើកមិន​ខ្លាចនរណាម្នាក់ទេ» ។​
រឿងនេះក៏ធ្វើឲ្យលេងផ្សេងទៀត ​ចង់ដឹងចង់ឭដែរថាវាយ៉ាងម៉េច ខណៈដែលពួកគេ មិនហានបញ្ចេញមតិ និង ចង់ដឹងថា តើថ្នាក់ដឹកនាំ ខាងលើ ដោះស្រាយ​រឿងនេះយ៉ាងដូចម្តេច ដែលជាចម្ងល់​មួយ យ៉ាងធំ ៕​

មតិយោបល់