រាជធានីភ្នំពេញ ថ្ងៃទី 11 ខែមិថុនាឆ្នាំ 2015- ខណៈពេលដែលសេវា 2G របស់ Smart Axiata បានគ្របដណ្តប់ជាង 98% នៃចំនួនប្រជាជនសរុប ដោយសារតម្រូវការកំពុងកើនឡើងយ៉ាងឆាប់រហ័សសម្រាប់សេវា ទិន្នន័យអ៊ិនធឺណិត មិនត្រឹមតែនៅរាជធានីភ្នំពេញ ថែមទាំងនៅទូទាំងប្រទេស បានជំរុញក្រុមហ៊ុន Smart ពង្រីកបណ្តាញឥតឈប់ឈរ3G និង 4G LTE របស់ខ្លួន ដើម្បីបម្រើអតិថិជនជាង 7.5 លាននាក់ក្នុងកម្រិតដ៏ល្អបំផុត។
ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុនទូរគមនាគមន៍ លើកដំបូងដែលនាំយកបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទចល័តចុងក្រោយបំផុត គឺ ប្រព័ន្ធ 4G LTE មកកាន់ប្រទេសកម្ពុជានៅក្នុងខែមករាឆ្នាំ 2014 ហើយនាពេលក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុន Smart នៅតែជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ ដែលផ្តល់សេវា 4G LTE ដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន Smart បានប្រកាស ថាបណ្តាញ 4G LTE គឺអាចបម្រើអតិថិជនរបស់ខ្លួននៅគ្រប់ខេត្តក្រុងទាំង 25 នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីឥឡូវនេះទៅ។
សមិទ្ធិផលនេះបានកត់ត្រាថា ក្រុមហ៊ុន Smart ជាប់ចំណាត់ថ្នាក់ទី១ បួនដងក្នុងរយះពេលដ៏វែង ដូចជា ជាក្រុមហ៊ុនទី ១ ក្នុងការដំណើការបណ្តាញអ៊ិនធឺណេត 4G LTE នៅក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនទូរសព្ទ័ចល័តទី 1 និងតែមួយគត់ដែលបានធ្វើជាដៃគូរជាមួយក្រុមហ៊ុន Apple ជាក្រុមហ៊ុនទី 1 ដែលបាននាំមកជូននូវApp ដែលអាចស្តាប់ចម្រៀងបានដោយឥតព្រំដែន និងជាក្រុមហ៊ុនទី 1 ដែលផ្តល់សេវាធានារ៉ាប់រងតាមរយះទូរសព្ទ័ ហើយនៅមានអ្វី ផ្សេងៗទៀត។
យោងលើការផ្តល់ជូននូវបណ្តាញអ៊ិនធឺណេត 4G LTE ដោយគ្មានការចំណាយបន្ថែម សំរាប់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន Smart បានរក្សាការសន្យា ក្នុងការផ្តល់សេវារបស់ខ្លួននូវតំលៃមួយដ៏សមរម្យបំផុត គឺ “អ៊ិនធឺណេតសម្រាប់អ្នកទាំងអស់គ្នា”!
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា: “ចេញពីភាពជោគជ័យទាំងនេះ វាគឺជាជំហានបន្ទាប់នៃការបំពេញមហិច្ឆតារបស់ខ្លួនក្នុងការផ្តល់ឱ្យ អតិថិជនជាមួយនឹងបច្ចេកវិទ្យាចុងក្រោយតាមទូរសព្ទ័ដៃក្នុងតំលៃមួយដ៏សមរម្យបំផុត។ បណ្តាញអ៊ិនធឺណេត 4G LTE របស់ក្រុមហ៊ុន Smart គឺជាបណ្តាញអ៊ិនធឺណេតតាម ទូរសព្ទ័ចល័តដែលលឿនបំផុតនៅកម្ពុជាដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធមួយមិនគួរឱ្យជឿ នៅពេលប្រើ អ៊ិនធឺណេតរកព័ត៌មាន មើលវីដេអូ ឬពេលដែលស្តាប់ចម្រៀងឥតដែនកំណត់លើទូរសព្ទ័របស់ខ្លួន។ យើងតែងតែខិតខំជំរុញចក្ខុវិស័យក្នុងឧស្សាហកម្មនេះដើម្បី បង្កើតតម្លៃដ៏ល្អបំផុតសម្រាប់អតិថិជននិងភាគីពាក់ព័ន្ធរបស់យើង” ។ លោកបានបន្ថែមបន្តទៀតថា “បណ្តាញអ៊ិនធឺណេត 4G LTE ឥឡូវនេះមានទូរទាំង 25ខេត្ត ក្រុង នៃប្រទេសកម្ពុជា ។ ក្រុមហ៊ុន Smart នឹងខិតខំជំរុញ បន្តទៀតលើ ឧបករណ៍ឌីជីថលជាគន្លឹះបេសកម្មបន្ទាប់។ ក្រុមហ៊ុន Smart យកចិត្តទុកដាក់លើការទំនាក់ទំនងរបស់អតិថិជន ជាមួយមនុស្សជាទីស្រឡាញ់របស់ពួកយើងទាំងអស់។ ជាមួយបណ្តាញអ៊ិនធឺណេត 4G LT របស់ក្រុមហ៊ុន Smart លោកអ្នកមានភាពងាយស្រួលជាងមុន”៕
ព័ត៌មានជាតិ
មតិយោបល់