ព្រះសីហនុៈ មន្រ្តីអង្គការ «ការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា» ចំនួន១០នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីសង្ស័យមាន ជាប់ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ពាក់ផ្លាកលេខ ខ.ម រួមទាំងប្រើប្រាស់តួនាទី ធ្វើការគំរាមកំហែងពលរដ្ឋ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។
ជនសង្ស័យខាងលើ៖
១-ឈ្មោះ ឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការ និងអ្នកសារព័ត៌មាន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
២-ឈ្មោះ កង សារ៉ាវុធ ភេទ ប្រុសអាយុ ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ។
៣-ឈ្មោះ ម៉ម រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
៤-ឈ្មោះ សាន់ សុខុម ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៥-ឈ្មោះ អឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
៦-ឈ្មោះ នួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
៧-ឈ្មោះ ហ៊ឹម ស៊ីណាត ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
៨-ឈ្មោះ ឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
៩-ឈ្មោះ ចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
១០-ឈ្មោះ ផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង ព្រះសីហនុ ។
វត្ថុតាងដកហូតបាន៖
-រថយន្ត០១គ្រឿង ម៉ាក ម៉ាសស្តារ ពណ៌ត្រេអ៊ី ផ្លាកលេខ ខ.ម 2-1973។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបាននាំខ្លួនយកទៅសួរនាំនៅបញ្ជាការដ្ឋានអាវុធហខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់