ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ដើម្បីលុបបំបាត់អំពើពុករលួយ

សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍នេះ សភាកូរ៉េខាងត្បូង បានធ្វើការអនុម័តតែងតាំង អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Hwang Kyo-ahn ធ្វើជានាយករដ្ឋមន្ត្រី ក្រោយពេលអតីតនាយករដ្ឋមន្ត្រីចាស់លាឈប់ពីតំណែង ដោយសារបក្សប្រឆាំងចោទប្រកាន់ថាពុករលួយ។

អស់រយៈពេល ២ខែកន្លងមកនេះ លោក Lee Wan-koo បានប្រកាសចុះចេញពីតំណែង ព្រោះតែមានការចោទប្រកាន់ពីបក្សប្រឆាំងថា លោកបានប្រព្រឹត្តអំពើពុករលួយ និងស៊ីសំណូក ដូច្នេះហើយទើប រដ្ឋសភាកូរ៉េខាងត្បូងបានសម្រេចបោះឆ្នោត ជ្រើសរើសលោក Hwang Kyo-ahn រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យឡើងកាន់តំណែង ដើម្បីកុំឲ្យបក្សប្រឆាំងចោទប្រកាន់ទៀត ព្រោះថាលោក Hwang Kyo-ahn ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដូច្នេះហើយលោកយល់ច្បាស់ពីការប្រព្រឹត្តអំពើពុករលួយ៕

មតិយោបល់