ព័ត៌មានជាតិ

ក្មេង ៤នាក់ ងូតទឹកលេងសុខៗ ស្រាប់តែឮស្រែកឲ្យជួយផងៗ ខ្ញុំលង់ទឹកហើយ បណ្ដាលឲ្យស្លាប់ម្នាក់

បាត់ដំបង: នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទះឃើញសពក្មេងប្រុសម្នាក់ អណ្ដែតទឹក ត្រង់ចំណុចសំណង់អូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានលង់ស្លាប់កាលពីម្សិលមិញថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ លាង ណាវីន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សសាលា រស់នៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។

ដំណើររឿង៖ មុនពេលកើតហេតុកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ គេឃើញមានក្មេង ៤នាក់ នាំគ្នាមកងូតទឹកលេងនៅប្រឡាយទឹកខាងលើ ដោយ ២នាក់ ងូតនៅក្បែរច្រាំង និង ២នាក់ទៀតងូត នៅកន្លែងជ្រៅ ខណ:កំពុងងូតទឹកលេងសុខៗ ស្រាប់តែឮស្រែកឲ្យជួយផងៗ ខ្ញុំលង់ទឹកហើយ…! ភ្លាមៗអ្នកនៅក្បែរនោះ ក៏បាននាំគ្នាជួយសង្គ្រោះដែរ ប៉ុន្តែអកុសលដោយសារកម្លាំងទឹកហូរខ្លាំងពេក ទើបមិនអាចជួយបាន ។

ក្រោយប្រទះឃើញសពហើយ សមត្ថកិច្ចជំនាញ ក៏បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់