ចិន៖ យោងតាមរបាយការណ៍របស់តុលាការចិនបានឲ្យដឹងថា អត្រាការលែងលះគ្នានៅក្នុងប្រទេសចិន នៅតែបន្ដកើនឡើង បើទោះបីជាមានការអប់រំខ្ពស់ រួមទាំងសេចក្ដីណែនាំផ្សេងៗក្នុង ក៏ប្ដី-ប្រព័ន្ធភាគច្រើននៅតែលែងលះគ្នា។
យោងតាមរបាយការណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្ដី-ប្រពន្ធដែលលែងលះគ្នា បានកើនដល់ ៣,៦លានគូ ហើយមូលហេតុភាគច្រើនគឺដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា និងមួយវិញទៀត ដោយសារតែវិបត្តិគ្រួសារ។
បើទោះបីជាវាមិនមែនជាវិបត្តិមួយដែលនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិក្ដី ប៉ុន្តែរដ្ឋាភិបាលចិន ក៏បានយកចិត្តទុកដាក់ទៅលើចំណុចនេះផងដែរ ដោយបានជំរុញឲ្យស្ថាប័នពាក់ព័ន្ធផ្សេងៗយកចិត្តទុកដាក់ និងផ្ដល់ការអប់រំបន្ថែម៕
ព័ត៌មានជាតិ
មតិយោបល់