ត្បូងឃ្មុំ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃតូចមួយ ស្ថិតនៅភូមិជីរោ២ ឃុំទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ។
សមត្ថកិច្ចបានផ្ដល់ព័ត៌មានជាបឋមថា សាកសពនោះមានវ័យប្រមាណជា ៤០ឆ្នាំ សម្បុរស រាងធាត់បន្តិច ពាក់អាវពណ៌ផ្ទៃមេឃ ស្លៀកខោខ្លី ហើយត្រូវបានគេដឹកយកមកទម្លាក់នៅក្នុងព្រៃតូចខាងលើ តាមរយៈរថយន្ត ព្រោះនៅក្បែរកន្លែងកើតហេតុមានដានស្នាមកង់រថយន្ត។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ហានសន្និដ្ឋានថា ជាករណីអ្វីនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺសូមអំពាវនាវស្វែងរកសាច់ញាណរបស់សព៕
ព័ត៌មានជាតិ
មតិយោបល់