ព័ត៌មានជាតិ

សេចក្តីជូនព័ត៌មាន ស្តីពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមការអញ្ជើញ របស់លោកថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

នេះបើយោង តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦៕

សេចក្តីប្រកាស (2)សេចក្តីប្រកាស (1)

មតិយោបល់