ប្រេស៊ីលៈ បន្ទាប់ពីការមិនពេញចិត្តព្រឹទ្ធសភាប្រេស៊ីល ក្នុងការបោះឆ្នោតទម្លាក់ប្រធានាធិបតី លោកស្រី Dilma Rousseff ចេញពីតំណែង ក្រុមអ្នកតវ៉ារាប់រយនាក់ បាននាំគ្នាតវ៉ាប្រឆាំង ដែលបណ្ដាលឲ្យមាន ការប៉ះទង្គិចគ្នាយ៉ាងសាហាវ រវាងក្រុមប៉ូលិស និងប្រជាជន។ នេះបើយោងរតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
ការតវ៉ានេះ ដំបូងទ្បើយគឺធ្វើទ្បើងដោយសន្តិវិធីទេ នៅរសៀលថ្ងៃនេះ ប៉ុន្តែក្រោយមកក៏ផ្ទុះជាហិង្សា បន្ទាប់ពីការថ្លែងសារមិនគ្រាំទ្ររបស់ប្រធានាធិបតីថ្មីលោក Michel Temer មកលើប្រជាជន តាមរយៈទូរទស្សន៍។
ព្រឹទ្ធសភាប្រេស៊ីល បានបោះឆ្នោតទម្លាក់ប្រធានាធិបតីលោកស្រី Dilma Rousseff ពីបទក្លែងបន្លំថវិការរដ្ឋ ដែលវាជាការបញ្ចប់ការគ្រប់គ្រងអំណាច រយៈពេល១៣ឆ្នាំរបស់គណៈបក្សពលករឆ្វេងនិយម របស់លោកស្រី Dilma Rousseff ខណៈដែលលោកស្រី បានធ្វើការបដិសេធការចោទប្រកាន់នេះ។
សមាជិកព្រឹទ្ធសភាចំនួន ៦១នាក់ បានបោះឆ្នោតគ្រាំទ្រឲ្យទម្លាក់លោកស្រីចេញពីអំណាច ស្របពេលដែលសមាជិកព្រឹទ្ធភា២០នាក់ទៀត បានបោះឆ្នោតប្រឆាំង។
គួរបញ្ជាក់ដែរថា លោកស្រី Dilma Rousseff ត្រូវបានផ្អាកពីតំណែងប្រធានាធិបតីកាលពីខែឧសភាព បន្ទាពីព្រឹទ្ធសភាពនៅតែបន្តបោះឆ្នោតគ្រាំទ្រអនុវត្តនីតិវិធីច្បាប់ ក្នុងការចោទប្រកាន់លោកស្រី៕
https://youtu.be/7JZY9dXMlZ4
មតិយោបល់