ម៉ានីល៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន បានអះអាងថាមានករណីទី២ នៃជំងឺផ្លូវដង្ហើម MERS នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីបុរសវ័យ ៣៦ឆ្នាំម្នាក់ ដែលជាជនបរទេសបានស្លាប់។
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឲ្យដឹងថា បុរសម្នាក់នេះ បានមកដល់ក្រុមម៉ានីល កាលពីថ្ងៃទី១៩ ខែមិថុនា ដោយមកពីទីក្រុងឌួបៃ ហើយបានស្លាប់នៅថ្ងៃចន្ទនេះ។
ចំណែកបុរសម្នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីរកឃើញថា សង្ស័យឆ្លងជំងឺផ្លូវដង្ហើម ខណៈដែលបុរសម្នាក់នេះត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។
រដ្ឋាភិបាលហ្វីលីពីន ក៏បានបញ្ជាក់ផងដែរថា ករណីដំបូងបំផុតនៃជំងឺផ្លូងដង្ហើម MERS នោះគឺមានតាំងពីខែមករា ដើមឆ្នាំ២០១៥ មកម៉្លេះ ដោយមានគិលានុបដ្ឋាយិកាជនជាតិហ្វីលីពីនម្នាក់ដែលបម្រើការងារនៅក្នុងអារ៉ាប៊ីសាអូឌីត ត្រឡប់មកប្រទេសវិញ ប៉ុន្តែក្រោយពីទទួលបានការព្យាបាល ក៏រស់រានមានជីវិត៕
ព័ត៌មានជាតិ
មតិយោបល់