ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា ស្ថានការណ៍ជំងឺកូវីដ១៩ នៅថៃនៅថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២១នេះមាន
-អ្នកឆ្លងថ្មីចំនួន ១៨,៩១២នាក់ នាំឲ្យចំនួនឆ្លងសរុប ៥៩៧,២៨៧នាក់
-អ្នកស្លាប់ថ្មីចំនួន ១៧៨នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុប ៤,៨៥៧ នាក់
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អំពាវនាវសូមបងប្អូនខ្មែររស់នៅប្រទេសថៃមេត្តាជ្រាប និងបន្ត:
១-ចូលរួមអនុវត្តវិធានការ បីការពារ បីកុំ បន្តផ្តល់កម្លាំងចិត្តដល់ខ្លួនឯង បន្តអត់ធ្មត់ រួមសុខរួមទុក្ខជាមួយម្ចាស់ផ្ទះ។
២-កុំចល័តចេញពីកន្លែងស្នាក់/ធ្វើការ ឬធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបណ្តោះអាសន្នដល់ថ្ងៃទី១២ ខែសីហា ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ជាពិេសសប្រភេទដែលតា (Delta) ក្នុងអំឡុងការធ្វើដំណើរនិង ប្រឈមនឹងវិធានការច្បាប់ថៃនានា
៣-ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់ថ្ងៃទី៣០ ខែកញ្ញា បន្តបិទព្រំដែន បម្រាមគោចរក្នុងខេត្តក្រុងមួយចំនួន ការរឹតបន្តឹងនានាជាពិេសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក្រុងក្នុងប្រទេសថៃ។
មតិយោបល់