ខេត្តសៀមរាប៖មានករណីផ្អើលឆោឡោមួយបានកើតឡើង នៅក្នុងរមណីយដ្ឋាន ភូមិវប្បធម៌ បណ្តាលមកពីលោក អនុសេនីយ៍ទោ ម្នាក់ញៀនល្បែងផ្កាប់មុខលេងចាញគេ គ្មានទឹកចិត្តអ្នកកីឡា ហ៊ានស៊ីមិនហ៊ានសង អះអំណាច អាង ខ្លួនជាមន្ត្រីប៉ូលិស ចាញ់ល្បែងគ្មានលុយសងគេ បែរជាទះកំភ្លៀងដៃគូរចាក់ល្បែងដូចគ្នា ថែមទាំងយកអាវុធខ្លីផ្ជង់ ក្បាលជនរងគ្រោះហើយគំរាមបាញ់សម្លាប់ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៤.០០នាទី ។
បនល្បែងស៊ីសងនេះ ស្ថិតនៅក្នុងភូមិវប្បធម៌ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកបនល្បែងជល់មាន់ អាប៉ោង និងបៀរ លេងយ៉ាងជក់ចិត្ត ដោយគ្មានចេតនា បង្ក្រាបពីសំណាក់លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ខណៈពេលនេះគេសង្កេតឃើញបនល្បែងរីករាលដាលដូចផ្សិត ក្នុងក្រុងសៀមរាប ទើបបង្ករឲ្យខេត្តសៀមរាបជាខេត្ត ទេសចរណ៍ សំបូរខាងចោរលួច ចោរប្លន់ និងគ្រឿងញៀន ដោយសារតែការបណ្តែតបណ្តោយរបស់លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ជាក់ស្តែង ថ្ងៃទី ៤ ខែកក្តដា ឆ្នាំ ២០១៥ កូនចៅលោកស្នងការ ដែលត្រូវបានគេដឹងថាមានឋានៈអនុសេនីយ៍ទោ គា ប៊ុនឡុង ព្រហ្មទណ្ទកំរិតស្រាល នៃស្នងការនគរបាល ខេត្តសៀមរាប បានវង្វេងភ្លេច ការងារអង្គភាព ចាប់យកអាជីពល្បែងជាត្រីមុខ មកងលេងល្បែងស៊ីសង ជល់មាន់ នៅក្នុងភូមិវប្បធម៌ ហើយលេង ចាញ់គេ បានទាញកាំភ្លើងគំរាមបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលអាងខ្នងលោកស្នងការទេដឹងទើបបានហ៊ានធ្វើដល់ថ្នាក់ណ្នឹង ។
តាមការរៀបរាប់របស់ លោក ជី ប៊ុនណារ៉ា រស់នៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលជាជនរងគ្រោះបានឲ្យដឹងថា លោក អនុសេនីយ៍ទោ គា ប៊ុនឡុង លេងចាញ់ខ្លួន ២០០ដុល្លា ហើយបានសងលោកមួយរយ សល់១០០ឲ្យទៅទារពីម្នាក់ទៀត តែលោកមិនព្រម ដោយសារតែលោក ប្រកាន់ថា លេងជាមួយអ្នកណា គឺអ្នកនោះសង មិនមែនទៅកាត់កងជាមួយអ្នកផ្សេងទេ តែលោកអនុសេនីយ៍ទោ ញៀនល្បែងរូបនេះ មិនព្រមសង លោកក៏តាមអង្វរ ដល់ចូលក្នុងឡាន តែត្រូវបានលោកនិយាយថា មានលុយប៉ុណ្ណឹង ដែរមិចបានលេងថោកម្លេះ ក្រោយមកលោក ប៉ូលិសញៀនល្បែង រូបនេះបានទាញ់កាំភ្លើងបានវាយយ៉ាងដំណំចំ ក្បាលផ្នែកខាងក្រោយ ហើយអាមេផ្ជង់គំរាមបាញ់សម្លាប់ ថែមទាំងនិយាយថា ហែងកុំភ្លើអញ អនុសេនីយ៍ទោ ស្នងការ ខេត្តសៀមរាបណាវើយ ហើយក៏បើកឡានទៅបាត់ទៅ ក្រោយមកក៏មាន ប្រជាពលរដ្ឋដែលចោមរោមមើល អាណិតស្រណោះ ហើយក៏បានមកដាក់ពាក្យបណ្តឹង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយទាមទារ សងជំងឺចិត្ត ២ម៉ឺនដុល្លានៅវេលាម៉ោង៥.០០នាទី ។លោក ថោង សាគុណ ស្នងការង នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា តាមទូរស័ព្ទថា បើបុគ្គលណាធ្វើខុសអ្នកនោះត្រូវទទួលខុសត្រូវតាមច្បាប់ចុះ បើជនរងគ្រោះគេដាក់ពាក្យបណ្តឹងទៅហើយ ក៏ឲ្យសមត្ថកិច្ចគេរកខុស ត្រូវតាមច្បាប់ចុះ។ ចំណែកលោក អនុសេនីយ៍ គា ប៊ុនឡុង មិនអាចធ្វើការទំនាក់ទំនងបានទេ ស្ទើរទាំងស្នងការឆ្លើយថា មិនដឹងលេខ របស់លោក អនុសេនីយ៍ញៀនល្បែងផ្កាប់នេះនោះទេ៕
មតិយោបល់