ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ផ្អាកតបណ្ដាញតម្លៃ ៦២០រៀលជាបណ្ដោះអាសន្ន

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសផ្អាកការងារចុះតបណ្តាញតម្លៃ ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ ជូនកម្មករ និយោជិត រយៈពេល១០ថ្ងៃ ដើម្បីបូកសរុបរបាយការណ៍លទ្ធផលការងារក្នុងដំណាក់កាលទី២។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ EDC នឹងផ្អាកសកម្មភាពតបណ្តាញតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ ដើម្បីអនុញ្ញាតឲ្យនិយោជិកអគ្គិសនីកម្ពុជា ធ្វើការបូកសរុបរបាយការណ៍លទ្ធផលនៃការអនុវត្តយន្តការវគ្គទី២ ក៏ដូចជាអនុញ្ញាតឲ្យអគ្គិសនីកម្ពុជាត្រៀមរៀបចំសម្ភារបរិក្ខាសម្រាប់ការអនុវត្តវគ្គបន្តទៀត។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការតបណ្តាញអគ្គិសនីទៅដល់បន្ទប់ ឬផ្ទះជួលរបស់កម្មករ ត្រូវបានធ្វើឡើងតាំងពី ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ បានជិត ១២ម៉ឺនបន្ទប់៕

phnom-penh-electricite-du-cambodge

មតិយោបល់