ព័ត៌មានជាតិ

iPhone ជិត ១០០លានគ្រឿង ត្រៀមលក់នៅចុងឆ្នាំនេះ

យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រៀមលេងម៉ាចាស់ដៃសម្រាប់ចុងឆ្នាំនេះ
ដោយបញ្ជាឲ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិត iPhone ថ្មី ទាំងពីរម៉ូដែល ឲ្យបាន ៨០-៩០លានគ្រឿង។
iPhone ថ្មីរបស់ Apple ត្រូវបានគេដឹងថា មានអេក្រង់ទំហំ ៤,៥អ៊ីង និង៥,៥អ៊ីង ដោយត្រៀមបង្ហាញខ្លួនចាប់ៗនេះ ប៉ុន្តែសម្រាប់កាលបរិច្ឆេទច្បាស់លាស់នោះ នៅមិនទាន់ដឹងទេ គ្រាន់តែដឹងថា iPhone ថ្មីនឹងអស្ចារ្យជាងមុន។
កាលពីឆ្នាំមុន Apple បានបញ្ជាឲ្យត្រៀម iPhone 6 និង 6Plus រហូតដល់ ៨០លានគ្រឿងដើម្បីត្រៀមលក់ ប៉ុន្តែតួលេខនៃការលក់នៅមិនទាន់ដឹងទេ៕
screen-shot-2014-09-10-at-3-51-25-pm

មតិយោបល់