Twitter រើសបាន CEO ថ្មី ប៉ុន្តែរងចាំការបញ្ជាក់ពីសាមីខ្លួន

បណ្ដាញទំនាក់ទំនងសង្គម Twitter បានប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួន និងបានសម្រេចជ្រើសរើសលោក Adam Bain ប្រធានគ្រប់គ្រង់ប្រាក់ចំណូលឲ្យធ្វើជានាយកប្រតិបត្តិថ្មី (CEO)។
យោងតាមការចុះផ្សាយរបស់ Business Insider បានឲ្យដឹងថា នៅពេលនេះ ក្រុមប្រឹក្សាភិបាល Twitter បានសម្រេចជ្រើសរើស Adam Bain ប៉ុន្តែនៅពេលនេះ មិនទាន់ប្រកាសជាផ្លូវការនោះទេ ព្រោះត្រូវរងចាំការសម្រេចចិត្តរបស់ Adam Bain ថាព្រមទទួលយកតំណែងនេះ ឬអត់?
គួរបញ្ជាក់ផងដែរថា លោក Dick Costolo បានប្រកាសលាឈប់ពីតំណែងនាយកប្រតិបត្តិ កាលពីដើមខែនេះ ព្រោះតែដឹកនាំ Twitter មិនបានល្អ ហើយនៅពេលនេះ លោក Jack Dorsey ដែលជាសហស្ថាបនិក Twitter បានកាន់តំណែងមួយនេះជាបណ្ដោះអាសន្ន រងចាំជ្រើសបានអ្នកថ្មី៕
adam-bain-hed-2015

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *