កាលពីថ្ងៃទី១៦-០៧-២០១៥ ក្រោមការដឹកនាំរបស់លោក ម៉ម វ៉ាន់ដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី សហការជាមួយនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានលុង បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅផ្ទះជួលក្នុងភូមិជ័យជំនះ សង្កាត់ឡានបានសៀក ក្រុងបានលុង ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ឈ្មោះ ង្វៀង ធីបេហាយ ភេទស្រី អាយុ៥៧ឆ្នាំ និងឈ្មោះ យូទៀងណាលី ភេទ ស្រី ១៧ ឆ្នាំជនជាតិខ្មែរ រួមនិងវត្ថុតាងមួយចំនួន បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់