ព័ត៌មានជាតិ

ចាប់​បាន​មនុស្ស​បី​នាក់​ពាក់ព័ន្ធ​នឹង​ការនាំ​ចូលជាតិ​កូកាអ៊ីន​ជាង 1,3 តោន​មក​ប្រទស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

​ទីក្រុង Caracas : សមាជិក​បីនាក់​នៃ​ក្រុម​កម្លាំង​សន្តិសុខ​របស់​ប្រទស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​ខុសច្បាប់​នៃ​ជាតិ​កូកាអ៊ីន​សម្រាប់​ផលិត​គ្រឿងញៀន​ដែល​មាន​ទំហំ​ទៅដល់ 1,3 តោន​តាម​ជើងយន្តហោះ​របស់​ប្រទេស​បារាំង Air France តាំងតែ​ពី​ថ្ងៃ​ទី 11 កញ្ញា​។​

​ការ​រឹបអូស​បាន​នូវ​ជាតិ​កូកាអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរ Air France ហើយ​វា​មាន​តម្លែ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ 270 លាន​ដុល្លារ​អាមេរិក​។​

​ការស៊ើបអង្កេត​កំពុង​ធ្វើការ​យ៉ាង​ខ្លាំង​នៅពេលដែល​គេ​កំពុង​សង្ស័យ​ថា​នៅ​មាន​អ្នក​នៅ​ពីក្រោយ​រឿង​នេះ​ជា​ច្រើន​នាក់​ទៀត​ពីព្រោះ​ថា​ហេតុអ្វី​ក៏​ជាតិ​កូកាអ៊ីន​ទាំងនោះ​អាច​ទៅ​ដល់​ប្រទេស​បារាំង​ហើយ​មិន​បាន​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​សុវត្ថិភាព​។​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នឹង​រៀបចំ​ក្រុមការងារ​ពិសេស​មួយ​សម្រាប់​ការតាមដាន​ទៅ​លើ​ករណី​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/cocaine1_zps7ee7219e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/cocaine3_zps0d9a1515.jpg

មតិយោបល់