ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង១៖៤០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកក្កដា មានរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខ 2Y-7041 ជារបស់ក្រុមហ៊ុន មហាកំផែង បានបុកជាមួយរថយន្តបាឡែនពណ៌សមួយគ្រឿង ពាក់ផ្លាកលេខខេមរភូមិន្ន ០៩ 2-3486 បណ្ដាលឲ្យខូចខាតទាំងសងខាង។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តតាក់ស៊ីម៉ែត្រ បានបើកក្នុងល្បឿនលឿន តាមបណ្តោយវីថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ផ្លូវ ៦៣ កែងនឹងផ្លូវសីហនុ ក៏បានបុកជាមួយ រថយន្តបាឡែន ដែលបើកលើផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើង។
បើតាមអ្នកដែលបានឃើញ ហេតុការណ៌បានឲ្យដឹងថា ក្រោយពីបុកហើយខាងរថយន្តតាក់ស៊ី បានទូរស័ព្ទហៅគ្នាមកបន្ថែមទៀត បន្ទាប់មកការចរចារមិនត្រូវគ្នា ដោយភាគីទាំងសងខាង ទាមទារត្រូវរៀងខ្លួនៗ គ្មានអ្នកណាខុស ទើបភាគីទាំងសងខាង ឲ្យនគរបាលចរាចរណ៍ ខណ្ឌចំការមន វាស់វែងយករថយន្ត ទៅនៅខណ្ឌរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕
មតិយោបល់