ព័ត៌មានជាតិ

Plants vs Zombeis 2 ត្រូវបាន​ពន្យារពេល​

នៅមុននេះ ក្រុមហ៊ុន​ផលិត​ហ្គេម PopCap បានប្រកាសថា ហ្គេម Plants vs Zombeis 2 នឹងត្រូវ​ដាក់​បង្ហាញ​ខ្លូន​នៅក្នុង​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខ ប៉ុន្តែ​នៅពេលនេះ ត្រូវបាន​ពន្យារពេល​ទៅវិញ​។​

plantsvszombies2

​យោងតាម​សេចក្ដីប្រកាស​របស់ PopCap នៅលើ Twitter បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន បានធ្វើ​ការលើក​ពេល​ក្នុងការ​បង្ហាញខ្លួន Plants vs Zombeis 2 ប៉ុន្តែ​នៅ​មិនទាន់​បញ្ជាក់ថា វា​នឹងត្រូវ​ចេញ​នូវ​ថ្ងៃ​ណា​ច្បាស់​នោះទេ គ្រាន់តែ​ដឹងថា នៅ​ផុត​រដូវក្ដៅ​ឆ្នាំនេះ​៕

មតិយោបល់