ព័ត៌មានជាតិ

ក្រុមបាល់ទាត់ផលិតកម្ម BKS លុ​តនិរន្ត​យ៉ាង​ចាស់ដៃក្នុងជំនួបមិត្តភាព

កាលពីល្ងាចថ្ងៃទី ៧ ខែ កញ្ញា ម្សិលមិញនេះដែរ ក្រុមបាល់ទាត់ BKS បានលុតយ៉ាងចាស់ដៃទៅលើ ក្រុមបាល់ទាត់ និរន្តកម្ចីប្រាក់ ដោយយកឈ្នះក្នុងលទ្ធផល ១៤ ទល់នឹង ៤ នៅលើទីលាន រ៉ូយសេវិន ម្តុំត្រឡោកបែក ។
ការប្រកួតនេះដែរចាប់ផ្តើម ពីម៉ោង ៥ និង ៣០ នាទី ដល់ ម៉ោង ៧ និង១០ នាទី ល្ងាច ។

ក្រុមបាល់ទាត់BKS នេះដែរ ដឹកនាំដោយម្ចាស់ផលិតកម្ម BKS វ័យក្មេង លោក ឈុន សុវណ្ណភក្តី ហើយក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា «ក្នុងការប្រកួតនេះដែរ ជាលក្ខណៈមិត្តភាព ដោយខាង ក្រុមនិរន្តកម្ចីប្រាក់ បានបបួលប្រកួត ដោយក្នុងប្រកួតនេះដែរ ក្រុមខ្លួន បានគាប់សង្កត់យ៉ាងខ្លាំង រហូតយកឈ្នះក្នុងលទ្ធផលយ៉ាងចាស់ដៃ ១៤ ទល់នឹង ៤ » ។ លោកបានថ្លែងបន្តថា សម្រាប់ក្រុមផ្សេងៗ ដែលចង់ប្រកួតជាមួយនឹង BKS ក៏អាចណាត់ប្រកួតបានដូចគ្នា ។

លោក ឈុន សុវណ្ណភក្តី បានបន្ថែមជាចុងក្រោយទៀតថា «ក្រុមបាល់ទាត់ផលិតកម្ម BKS ក៏ទទួលបានការឧបត្ថម្ភពីហាងនំប័ង Tous les jours ផងដែរ» ៕
12000085_886342901447653_1958088148_n

11992266_886358488112761_2114723268_n11922914_886342918114318_1523709532_n

មតិយោបល់