ព័ត៌មានជាតិ

ពលរដ្ឋ​ភូមា ជាង ៣០​លាន​នាក់ នាំគ្នា​ទៅ​បោះឆ្នោត​សកល​នៅ​ព្រឹក​ថ្ងៃនេះ​

យ៉ាំងហ្គោន​៖ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ពលរដ្ឋ​មីយ៉ាន់ម៉ា ឬ​ភូមា ប្រមាណ​ជាង ៣០​លាន​នាក់​បាន​នាំគ្នា​ទៅ​បោះឆ្នោត​ជា​សកល និង​ជា​ប្រវត្តិសាស្ត្រ ដោយ​គេ​រំពឹងថា ការបោះឆ្នោត​នេះ មាន​ភាពសេរី និង​តម្លាភាព​។​

​នេះ​ជា​ការបោះឆ្នោត​លើក​ដំបូង​សម្រាប់​ប្រទេស​ភូមា ចាប់​តាង​ពី​ឆ្នាំ​២០១០ ដោយ​មាន​បេក្ខជន​ប្រមាណ ៦.០០០​នាក់ មកពី​គណបក្ស​នយោបាយ​ចំនួន ៩៣ និង​មាន ១.១៤២​អាសនៈ​។​

​ក្នុងចំណោម​គណបក្ស​ទាំងអស់ គឺ​មាន​គណបក្ស​ធំៗ​ចំនួន ២​គឺ​គណបក្ស​សហភាព​សាមគ្គី និង​គណបក្ស​អភិវឌ្ឍន៍ (USDP) និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​គណបក្សប្រឆាំង ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​៕​
<!––nextpage––>
Myanmar vote
<!––nextpage––>

<!––nextpage––>

<!––nextpage––>

<!––nextpage––>

<!––nextpage––>

<!––nextpage––>

មតិយោបល់