ភ្នំពេញៈ រថយន្តដឹកដីបើកបរប្រញាប់យកដីទៅចាក់លប់បឹងតាម៉ាត បានប់កបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿង របស់ក្រុមហ៊ុនស្រាបៀ លីអូ ពីក្រោយ បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃពុធទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចស្តុបបត់ទៅបឹងតាម៉ាត ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តពីរគ្រឿង បានបើកបរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ មានពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7430 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តរបស់ក្រុមហ៊ុនស្រាបៀរលីអូពីក្រោយ ដែលមានស្លាកលេខភ្នំពេញ ២V-2613 បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យរថយន្តបង្កអែបខាង ដើម្បីធ្វើកាដោះស្រាយគ្នា ប៉ុន្តែស្រាប់តែរថយន្តនោះ បានបើករត់គេចពីកន្លែងកើតហេតុ ទៅដល់ចំណុចការដ្ឋានខ្លួន ចុងក្រោយក៏ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ដេញឃាត់បានមកវិញ ហើយយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់