ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ: ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលស្រុកថ្មពួកធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀនចំនួន១៤គ្រាប់ ដែលលាក់ទុកជាប់ខ្លួន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង០៧និង២០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទ្រាស់ ឃុំគោកកឋិនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មាន១.ឈ្មោះ សៃ ឆៀវ ភេទប្រុស អាយុ១៩ឆ្នាំ ជាមុខសញ្ញាជួញដូរ ២.ឈ្មោះ យឹង ប្រាំង ភេទប្រុសអាយុ១៨ឆ្នាំ ជាប់សារធាតុញៀន និងទី៣.ឈ្មោះ វិន តូនី អាយុ ២២ឆ្នាំ ជាប់សារធាតុញៀន។ អ្នកទាំង៣រស់នៅក្នុងភូមិដីឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេមីនប្រភេទគ្រាប់ចំនួន១៤គ្រាប់ ម៉ូតូពីរគ្រឿង និងទូរស័ព្ទ៣គ្រឿង។

ក្រោយឃាត់ខ្លួន និងធ្វើការសាកសួររួចសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយនៅព្រឹកនេះ៕

photo_2016-08-16_10-05-59

photo_2016-08-16_10-06-01

photo_2016-08-16_10-06-03

មតិយោបល់