ព័ត៌មានជាតិ

ផ្អើលទៀតហើយ! រឿងមន្ត្រីប៉ូលីសអធិការក្រុងបាត់ដំបង ជនរងគ្រោះបាត់ម៉ូតូថាសមត្ថកិច្ចមិនយកចិត្តទុកដាក់លើបញ្ហានេះ ពេលនេះចេញបំភ្លឺហើយ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមជម្រាបបញ្ជាក់ជូន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tang Chung Seang ជ្រាបថា អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទទួលព័ត៌មាន(ផ្ទាល់មាត់)ពីករណីបាត់ម៉ូតូមួយករណីនៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខណៈទទួលបានព័ត៌មានពិតប្រាកដរបស់ម៉ូតូហើយ សមត្ថកិច្ចនគរបាលបាន បោះបញ្ជូនទៅតាមគោលដៅនិងភូមិសាស្រ្ត ស្រុកជាប់ព្រំប្រទល់ដើម្បីមានវិធានការស្រាវជ្រាវរក ប៉ុន្តែក្នុងពេលជាមួយគ្នានោះមន្រ្តីនគរបាល(មិនទាន់) បានធ្វើកំណត់ ហេតុបណ្តឹងជាលាយលក្ខអក្សរនៅឡើយទេ ដោយស្នើសុំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងជាលាយលក្ខអក្សរនៅពេលបន្ទាប់។
ក្រោយមកបន្តិចក៏បានលេចឡើង នូវព័ត៌មានតាមបណ្តាញសង្គម ដែលលើកឡើងថា សមត្ថកិច្ចនគរបាលមិនយកចិត្តទុកដាក់លើបញ្ហាមួយនេះ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង សូមអធ្យាស្រ័យចំពោះជនរងគ្រោះក្នុងករណីខ្វះចន្លោះដោយអចេតនាពីសំណាក់មន្រ្តីនគរបាល ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ជាមួយនេះថ្នាក់ដឹកនាំស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងមានវិធានការជាក់ ស្តែងចំពោះមន្រ្តីខាងលើ និងបន្តជម្រុញដល់មន្រ្តីជំនាញធ្វើការស្រាវជ្រាវរកវត្ថុតាង និងជនដៃដល់ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់