ព័ត៌មានជាតិ

ដឹងការពិត ! ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប

ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ អភិបាលស្រុកសូទ្រនិគម បានបំភ្លឺថា សិស្សវិទ្យាល័យសំរោងជិត ៥០ នាក់ ដែលដួលសន្លប់ និង ស្រែកយំនោះ អាចបណ្ដាលមកពីមានអាការភ័យខ្លាចខ្លាំងពេក ។

ក្នុងនោះ តាមការស្រាវជ្រាវ គឺមូលហេតុផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការភ័យស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើងតៗគ្នា ដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ

ហើយអ្នកដែលមើលទៅមានអាការធ្ងន់ធ្ងរចំនួន ៣៣ នាក់ បានបញ្ជូនទៅពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង អ្នកដែលមានអាការមិនសូវធ្ងន់ធ្ងរចំនួនចំនួន ១៦ នាក់ បានបញ្ជូនទៅពិនិត្យ និង ព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង ។

មតិយោបល់