ព័ត៌មានជាតិ

លួចគេវាគ្រាន់ គេតាមទាន់វាក្រែលចឹង!.

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបាន វាយស្វាគមន៍យ៉ាងចាស់ដៃ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេចហើយព្យាយាមគេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់វាល
វង់ ខណ្ឌ៧មករា។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូរបស់ជនរងគ្រោះ១គ្រឿង, កូនសោ មាត់លេខ១២ ចំនួន១,កាតាបស្ពាយចំនួន១ ។

ចំណែកជនរងគ្រោះមានឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1K-1770 ដកហូតបានមកវិញ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញ ដោយបានទុកម៉ូតូនៅមុខផ្ទះ និងមិនបានដកកូនសោចេញនោះទេ រួចក៏យកម្ហូបទុក និងបោសសម្អាតក្នុងផ្ទះ។ ខណ:នោះស្រាប់តែមានជនសង្ស័យខាងលើ បានចូល
មកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថា ចោរៗត្រូវបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់
ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនល្មើសបានភ្លាមៗ ហើយព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់ ទើបប្រគល់ឲ្យសមត្ថកិច្ចដើម្បី បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់