ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី ឆេះកុដិ ១ខ្នង នៅស្រុកសន្ទុក

កំពង់ធំ: ថ្ងៃសៅរ៍ ៧រោច ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ស្ថិតនៅចំណុចវត្តចុងដា ភូមិចុងដា ស្រុកសន្ទុក មានករណីអគ្គិភ័យឆេះកុដិចំនួន ០១លើក
-ប្រភេទសំណង់ កុដិ០១ខ្នងធ្វើអំពីឈើ ទំហំ១១មx២៤ម ដំបូលប្រក់ក្បឿង ។

ខូចខាត៖
-ឆេះកុដិ០១ខ្នងទាំងស្រុងទំហំ១១មx២៤ម
-ម៉ូតូចំនួន០១គ្រឿង
-ម៉ាស៊ីនភ្លើងចំនួន០២គ្រឿង
-គ្រែចំនួន០៣គ្រឿង។
-ឡាំងសម្ភារចំនួន០៣គ្រឿង
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ស្គរធំចំនួន០១
-កៅអីជ័រចំនួន១០០
-តុឈើចំនួន១០
-សម្ភារមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន ០៥គ្រឿង
-រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្តស្មើ១៧ម៉ែត្រគុប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើ០៤ម៉ែត្រគុប។
-កម្លាំងចេញអន្តរាគមន៍ពន្លត់សរុបចំនួន ២៦នាក់ដឹកនាំដោយលោក ហៀង ហ៊ល ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ៕

មតិយោបល់