ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៦ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ។
សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុងអធិការនគរបាលខណ្ឌ បាននាំយកអំណោយបន្តិចបន្តួចជូនដល់យុទ្ធជនដែលមានមរណភាពចំនួន ២គ្រួសារ គ្រួសារទី ១ . ឈ្មោះ សែស សារឹម ភេទប្រុស នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ.គ្រួសារទី ២. ឈ្មោះ ឃួន ណារិទ្ធ ភេទប្រុស នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ. ក្នុងនោះរួមមាន អង្គរ ១ការុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ,ទឹកក្រូច ១កេះ, មី ១កេះ, ថវិកាចំនួន ១០០.០០០រៀល ក្នុងមួយគ្រួសារ ៕
មតិយោបល់