ព័ត៌មានជាតិ

កូនកំលោះឈរចាំទទួលភ្ញៀវជំនួស រីឯកូនក្រមុំឈឺពោះ ឆ្លងទន្លេនៅ​មន្ទីរពេទ្យ​

តាម​ព័ត៌មាន​ថាមង្គលការ​មួយ​នេះបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមីនាឆាំ្ន​២០២១នៅ​គេហដ្ឋាន​ខាង​ស្រី​តាម​ទំនៀមទម្លាប់នៅ​ភូមិ​ស្វាយ​ផ្អែមឃុំ​បឹង​សាលា​ខាងត្បូងស្រុក​កំពង់ត្រាចខេត្តកំពត ។
ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះនៅ​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនាដែល​ជា​ថ្ងៃ​ចូល​រោងស្រាប់តែ​កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ បាន​ឈឺពោះ​ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​មួយ​នៅ​មន្ទីរពេទ្យ​

បង្អែក​ស្រុក​កំពង់ត្រាចប្រកបដោយ​សុវត្ថិភាព​ដោយ​ទុក​ឱ្យ​កូនកំលោះ​ឈរ​ជា​សា​ម៉ី​ខ្លួន​បន្ត​ពិធី​ជា​ពិសេសគឺ​ឈរ​ទទួលភ្ញៀវ​តែ​ម្នាក់ឯង ឯ​កូនក្រមុំ​នៅ​ឯ​មន្ទីរពេទ្យ ។
បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អាចារ្យ​អ្នក​កាន់​កម្ម​វី​ធី​មង្គលការ​និយាយ​ថាថ្ងៃ​ចូល​រោង​មិន​មានកូន​កំលោះកូនក្រមុំ​ទេគឺ​បាន​ត្រឹមតែ​យក​សម្លៀក​បំពាក់​កូនកំលោះនិង​កូនក្រមុំ មក​ដាក់​រៀបចំ​សែនព្រេន​ជូន​ដូនតា​សាច់ញាតិ​កូនប្រុស​កូនស្រី​ប៉ុណ្ណោះ ។

អ្នក​ដែល​ដឹង​រឿង​បាន​បន្ទោស​ដល់​អ្នក​អាណាព្យាបាល​ខាង​ស្រី​ថា បើ​កូន​មាន​ផ្ទៃពោះ​គ្រប់​ខែហែ​តុ​អ្វី​ក៏​រៀប​ការគួរតែ​ចាំ​ឆ្លងទន្លេ​ហើយ​ចាំ​ការ​ក៏​វា​មិន​ហួសពេល​អ្វី​ដែរ ។
បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់ញាតិ​កូនក្រមុំ​ថា​នាង សន សុ​ភ័​ណ្ឌ ទៅ​លក់​អីវ៉ាន់​នៅ​កំពង់សោម ឯ​ឈ្មោះ បៀ​ច ភាស់ កូនកំលោះជា​អ្នក​រត់​តាក់​ស៊ី​ពី​កំពង់ត្រាច​ទៅ​ខេត្ត​ព្រះ​សីហ​នុព្រោះ​កូនកំលោះ​មានស្រុក​កំណើត​នៅ​ឃុំ​ដំណាក់​កន្ទួត​ខាងជើងស្រុក​កំពង់ត្រាចខេត្តកំពតបាន​ទាក់ទង​ស្គាល់គ្នា​នឹង​បាន​បង្កើត​ចំណងស្នេហា ។

ប្រភព៖​fanidols.com

មតិយោបល់