មុននេះបន្តិច.ផេកផ្លូវការររបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ.បានផុសពត៌មានអំពីរការឆេះខូខខាត នូវឡានដឹកសំណាក វិភាគកូវីដ១៩ ដែលមានខ្លឹមសារដូចនេះថា៖
ខ្ញុំបាទ អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ស្តីពី ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវិដ 19 ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ពី 70 ទៅ 80 ភាគរយ ។
តាមប្រភពទទួលបានពីលោក ទន់វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា នៅវេលាម៉ោង 2 និង 10 នាទី ជិតភ្លឺ ថ្ងៃទី 10 ខែ មិនា ឆ្នាំ 2021 រថយន្តសម្រាប់ដឹកសំណាកវិភាគ នៅផ្ទះរបស់លោក ឡុច សេងអ៊ាង ប្រធានការិយាល័យរដ្ឋបាល មន្ទីរសុខាភិ បាលខេត្ត ស្ថិតនៅភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បច្ចុប្បន្នកំលាំងមាន សមត្ថកិច្ច កំពុងចុះស្រាវជ្រាវរកមូលហេតុនៃការឆេះរថយន្តនេះ។សេចក្តីដូចបានគោរជូនខាងលើ សូមឯកឧត្តមទទួលទាន ជ្រាបជា របាយការណ៏ ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ។
មតិយោបល់