វ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើ គឺផ្សេងគ្នា​ពី​វ៉ាក់សាំង AstraZeneca​ នៅ​អុឺរ៉ុប

ការពិត! វ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើ គឺផ្សេងគ្នា​ពី​វ៉ាក់សាំង AstraZeneca ដែលល្បីថា ឈាមកក

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១នេះថា វ៉ាក់សាំងដែល​កម្ពុជាកំពុងចាក់ឱ្យប្រជាជន គឺ​ជាវ៉ាក់សាំង​ផលិតនៅ​ឥណ្ឌាឈ្មោះថា Covishield ដែលទទួលបាន​អាជ្ញាបណ្ណផលិត​ពីក្រុមហ៊ុនអង់គ្លេស AstraZeneca។

លោកស្រី​បន្តថា វ៉ាក់សាំង Covishield នេះ គឺ​ខុសគ្នាពីវ៉ាក់សាំង AstraZeneca ដែលប្រទេសអឺរ៉ុប​កំពុង​ប្រើប្រាស់ ហើយដែលប្រទេសអឺរ៉ុប​មួយចំនួន​បាន​ផ្អាកចាក់វ៉ាក់សាំងនេះ ក្រោយមានករណី​ឈាមកក។

បើតាម​លោកស្រី ឱ វណ្ណឌីន មកដល់ពេលនេះ វ៉ាក់សាំង Covishield ដែលត្រូវបានចែកចាយ​នៅតាមប្រទេសក្រីក្រមួយចំនួន រាប់លានដូសនោះ គឺអង្គការ​សុខភាព​ពិភពលោក​ មិនទាន់ទទួលបាន​របាយការណ៍ថា វ៉ាក់សាំង​នេះ​បង្កឱ្យ​មានបញ្ហា​ប្រតិកម្មធ្ងន់ធ្ងរ​ ចំពោះ​អ្នក​ដែលបាន​ចាក់ហើយនោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *