ព័ត៌មានជាតិ

មុខសញ្ញាប្រើគ្រឿងញៀនម្នាក់ ខឹងម្តាយស្តីបន្ទោស យកចានថ្មគប់បណ្តាលឲ្យរងរបួសធ្ងន់

ក្រចេះ: នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ មានករណីហិង្សាក្នុងគ្រួសារ មួយកើតឡើង បង្កឲ្យមា​នការភ្ញាក់ផ្អើល
មានជនដៃដល់ម្នាក់ បានធ្វើសកម្មភាព យកចានថ្ម គប់ទៅលើស្រ្តីជាម្តាយរបស់ខ្លួនឲ្យរបួសធ្ងន់ និងយកដែកកេះ មកដុតបំផ្លិចបំផ្លាញស្រូវក្នុងជ្រុក បណ្តាលឲ្យឆាបឆេះ រងការខូចខាត ដោយសារខឹងម្តាយស្តីបន្ទោស ស្ថិតក្នុងភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

ករណីខាងលើនេះ ជនសង្ស័យមានឈ្មោះ សាន សិដ្ឋ អាយុ២៤ ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀន មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ, ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់