ព័ត៌មានជាតិ

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន អ្នកជំងឺកូវីដ-១៩ ម្នាក់​នៅខេត្តព្រៃវែង បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបាជ្រាបថា យោងតាមការាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែអាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តមឃុំព្រែកខ្សាយ ។
ស្រុកពាមរក៏ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង
ដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។ បុរសវ័យ ៦៩ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
ព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥:៣០នាទីល្ងាច ដោយសារកឃើញមានវិជ្ជមានវីរុសកូវី-១៩ ដោយមានលទ្ធផល
វិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីបានយកវត្ថុសំណាកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។


ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាពអ្នកជំងឺ
នៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តៅខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់
ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ ៦៩ឆ្នាំ រូបនេះ ធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។ នៅវេលាម៉ោងប្រហែលជា ២៣:០០នាទីយប់នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមើលសុខ
ភាពគាត់ម្តងទៀត ឃើញថា មានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែលជា០៦:០០នាទីនៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរស
ខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបាន
សម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតដែលនៅសម្រាកជិតនោះ ដាស់គាត់ឱ្យពិសារបាយព្រឹក ក៏ឃើញថា បុរសវ័យ៦៩ឆ្នាំនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ)។
ក្រសួងសុខាភិបាល សូមចូលរួមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

មតិយោបល់