ព័ត៌មានជាតិ

Arsenal ចាយលុយចុងម៉ោងទិញបានខ្សែការពារជប៉ុន Tomiyasu

បរទេស៖ ទីបំផុតនៅចុងម៉ោងនៃរដូវកាលដោះដូរកីឡាករនេះក្លឹបកាំភ្លើងធំ Arsenal បានធ្វើការជោគជ័យទិញបានខ្សែការពារជនជាតិជប៉ុនម្នាក់ដែលមានវ័យទើបតែ២២ឆ្នាំពីក្លឹប Bologna ។

កីឡាករ Takehir Tomiyasu បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំរង់លេងរបស់គាត់នៅលីគកំពូល Serie Aកាលពីរដូវកាលមុនពីសំណាក់ក្លឹបធំៗជាច្រើននៅអ៊ឺរ៉ុបមិនតិចនោះដែរ។

កីឡាករជប៉ុនរូបនេះនឹងចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងតម្លៃខ្លួនប្រមាណជា១៦លានផោនហើយនឹងត្រូវអាចគ្រប់គ្រងអាវលេខ១៨ផងដែរនិងអាចដើរតួជំនួសឲ្យ Hector Bellerin ដែលនឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹង Real Betisក្នុងលក្ខខណ្ឌខ្ចីជើង៕

មតិយោបល់